រំភើបចិត្តខ្លាំងណាស់... ពិតជាមិននឹកស្មានថា ស្រ្តី បីកូនរត់កាត់សមរភូមិដ៏ក្តៅកកុក នៅសម័យប៉ុល ពត និងជាស្រ្តីម្នាក់នៅក្នុងរូបគំនូរ ពិតជានៅរស់រានមានជីវិត ហើយពេលនេះគាត់មានអាយុ៨៤ឆ្នាំហើយ ....
ក្រោយពីមានការចែកចាយ ពេញបណ្តាញសង្គមហ្វេសប៊ុក ពីរូបភាពមួយសន្លឹឹក ព្រមជាមួយនឹងចម្លាក់គំនូរមួយផ្ទាំង បង្ហាញឲ្យឃើញពី ស្រ្តីម្នាក់ដែលកំពុងតែបីកូនរត់ភៀសខ្លួន ទៅប្រទេសថៃនាសម័យខ្មែរក្រហម ធ្វើឲ្យបងប្អូនខ្មែរដែលធ្លាប់ហែលឆ្លង រួមនៅសម័យប៉ុលពត និងក្មេងៗជំនាន់ក្រោយពិតជាចង់ស្គាល់ មុខស្រ្តីម្នាក់នោះខ្លាំងណាស់ ហើយក៏មានមជ្ឈដ្ឋានមួយចំនួនចង់ដឹងថា «តើស្រ្តីនោះអ្នកណា? តើសព្វថ្ងៃគាត់នៅរស់រានមានជីវិតដែរឬទេ? បើរស់នៅប្រទេសណា?» ជាដើម។ បន្ទាប់ពីលេចលឺដំណឹងមួយនេះហើយ កូនប្រុសរបស់ស្ត្រីរូបកម្សត់នោះបានទម្លាយរូបបច្ចុប្បន្ន និងប្រាប់ថា «ម្តាយខ្ញុំរស់នៅបារាំង»។ យ៉ាងណាមិញកូនប្រុសរបស់លោកយាយមិនបានស្រាយលម្អិតបន្ថែមទេ ដោយគ្រាន់តែប្រាប់មួយម៉ាត់ទៀតថា «គាត់អាយុ ៨៤ឆ្នាំហើយ»។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។