អ្នកនាង ខាត់ សុឃីម៖ តើក្មួយចង់រៀនមែនទេ មីងចង់អោយក្មួយមកនៅជាមួយមីង
-

ក្មេងស្រីដែលត្រូវកំព្រាឪពុកម្តាយ តាំងពីតូច ហើយបានមករស់នៅជាមួយម្តាយមីង តាំងពីអាយុ៣ខែ ក្មួយស្រី ឈ្មោះ សុខឡា អាយុ៧ឆ្នាំ រស់នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្រាប់តែពេលនេះម្តាយមីងរបស់ក្មួយស្រីក៏បានស្លាប់ចោលក្មួយស្រីទៀត ពេលនេះក្មួយស្រីរស់នៅតែម្នាក់ នៅក្នុងខ្ទមចាស់មួយនៅខេត្តកំពង់ស្ពឺ។ ដោយឃើញពីភាពកំព្រា និងចង់រៀនសូត្រឲ្យដូចក្មេងដទៃ ស្រាប់តែអ្នកនាង ខាត់ សុឃីម សម្តែងក្តីអាណិតអាសូរ និងប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “តើក្មួយចង់រៀនមែនទេ មីងចង់អោយក្មួយមកនៅជាមួយមីង”។ យ៉ាងណាមិញអ្នកនាង ខាត់ សុឃីម បានទាក់ទងជាមួយនឹងព្រះតេជគុណ កក្កដា សោភ័ណ ដើម្បីយកក្មេងមកចិញ្ចឹម ដោយតារាពហុជំនាញរូបនេះបាននិយាយថា ខ្លួនចង់ឲ្យកុមារីកម្សត់នេះបានរៀន និងរៀនភ្លេងច្រៀង ថែមទៀតផង៕