សូមលោកឧកញ៉ា​ ហុង​ ពីវ​ ដែលត្រូវជាម្ចាស់បុរីពិភពថ្មី​​ សុំមេត្តាលោកឧកញ៉ា ជួយដោះស្រាយបញ្ហាសំណង់ផ្ទះល្វែង (សាខាកំបូល) ដែលប្រេះខ្លាំងផង ដោយក្តីអនុគ្រោះពីនាងខ្ញុំ...(មានវីដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុក Limspirations បានរៀបរាប់ដូចខាងក្រោម "នាងខ្ញុំសូមគោរពនិងជំរាបសួរដល់ពុកម៉ែបងប្អូនដែលនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់គ្នា ហើយក៏សូមផ្ញើរVideoមួយនេះទៅដល់​អ្នក​ឧកញ៉ា​ ហុង​ ពីវ​ ដែលត្រូវជាម្ចាស់បុរីពិភពថ្មី​ Oknha Hong Piv អ្នកឧកញ៉ា ហុង ពីវ សូមលោកមេត្តាចេញមុខដោះស្រាយពីបញ្ហាសំណង់ផ្ទះល្វែង(សាខាកំបូល)ដែលប្រេះខ្លាំងដោយមិនដឹងពីមូលហេតុ។ ••បញ្ហាៈ នាងខ្ញុំបានទិញផ្ទះល្វែងមួយខ្នងនៅបុរីពិភពថ្មី(សាខាកំបូល)​ បានជួបប្រទះបញ្ហាដូចរៀបរាប់ខាងក្រោម៖ -ប្រេះខ្លាំង​ស្ទើរ​គ្រប់​កន្លែង -ជាន់ឡៅតឿ​ បន្ទប់មុខក្រោយប្រេះ​ផ្លង់សេ -ជញ្ជាំងជណ្តើរប្រេះកាត់ទទឹក៣កន្លែងប្រវែងជាង២ម៉ែត្រ -កែងក្រោមជណ្តើរប្រេះ -បន្ទប់ទទួលភ្ញៀវប្រេះជញ្ជាំងបញ្ឈ​រ -ជញ្ជាំងខាងក្រៅផ្ទះប្រេះឡើងសុះដូចទូរស័ព្ទបែកអេក្រង់ ((ទាំងនេះសុទ្ធតែជាបញ្ហាធំៗដែលនាងខ្ញុំមិនទាន់បូករួមបញ្ហា​តូចតាច​ទេ)) ហើយខ្ញុំនិយាយថ្ងៃនេះក្នុងនាមខ្ញុំជាភ្ញៀវ​ដែលទិញចំរបស់គ្មានគុណភាព​ ហើយព្យាយាមទាក់ទងទៅខាងបុរី,​ ប៉ុន្តែគ្មានដំណោះស្រាយ​ គ្មានពាក្យសម្តីពិតប្រាកដ​ គ្មានពេលវេលាជាក់លាក់​ តែងតែបង្អង់ពេល​ ពន្យារពេល​,​ ទាំងដែលផ្ទះនៅក្នុងការធានាជួសជុលនៅឡើយ។ ••ការសន្យានិងកំណត់ថ្ងៃចូលជួសជុលផ្ទះៈ ទាក់ទងទៅបុគ្គលិកម្តងៗ​ គឺរុញអោយទាក់ទងទៅមេជាងផ្ទាល់​ ឬសុំពេលខ្លះ,​ តែងតែសុំពេល៧ថ្ងៃថាមានជាងចូលមើល​ចូលជួសជុល តែមិនដែលមានជាងមកទេ​ ៧ថ្ងៃក្លាយជា៧អាទិត្យ​ ហើយក៏ក្លាយជារាប់ខែ..។ Callទៅមេជាងលើកណាក៏គ្មានពេល​ ក៏រវល់​ ក៏ជាប់ដៃ​! ! ហេតុអីផ្ទះគេមានជាងធ្វើ​ ឯផ្ទះខ្ញុំគ្មាន?​? ខ្ញុំយល់យោគច្រើនណាស់ដល់បុរី​ ខ្ញុំដឹងថាផ្ទះធ្វើរួចគេតែងតែដកជាង​ ទើបខ្ញុំតែងតែផ្តល់ពេលវេលាសម្រាប់ពួកគាត់​ ប៉ុន្តែការយល់យោគរបស់ខ្ញុំបានតបស្នងមកវិញជាការមើលងាយជំនឿទុកចិត្តរបស់ខ្ញុំចំពោះពួកគាត់ទៅវិញ។ ••អាកប្បកិរិយា​បុគ្គលិកនិងមេជាងៈ បុគ្គលិកមួយចំនួនតូចមានអាកប្បកិរិយាមិនសមរម្យ​ សំដីមធ្យម​ ងំទឹកមុខហ្នឹងហ្មង,​ ខ្ញុំមិនចង់បង្ហោះរូបពួកគាត់ទេ​ ព្រោះមិនចង់អោយប៉ះពាល់ដល់ការងាររបស់ពួកគាត់​ ឬអាចនិយាយបានថាខ្ញុំគោរពសិទ្នរបស់ពួកគាត់, ខ្ញុំសូមសំណូមពរដល់បងៗមេត្តារស់រាយដល់អតិថិជនផង​ មិនថាពួកគាត់ជាអ្នកមាន​ អ្នកមធ្យម​ អ្នកក្រ​ ឬក្ររហាមពាក់ខោមិនខោ​ អាវមិនអាវក៏ដោយ,​ ក្នុងនាមពួកបងជាអ្នកលក់គួរគោរពដល់អតិថិជន​ នេះជាចំណេះដឹងមូលដ្ឋានគ្រឹះរបស់អ្នកលក់​(Selling the most basic knowledge) បើមេជាងវិញមហាសន្យា​ អត់កូនជាងរហូត​,​ គិតថាខ្ញុំអត់គ្រាប់ភ្នែកមែន? ផ្ទះជិតខ្ញុំចូលធ្វើម្តងៗជាង១០កូនជាង​ តែផ្ទះខ្ញុំប្រាប់ចង់ស្ទីចមាត់ក៏គាត់ថាអត់ដែរ​ ហើយអាសូរតែការិយាល័យសំណង់នៅឯណា...ព្រះអើយ​ នៅជិតផ្ទះខ្ញុំ?? ••កាលបរិច្ឆេទ​បង់ប្រាក់: នាងខ្ញុំជាមនុស្សដែលគោរព​លក្ខខណ្ឌ​និងសំណើររបស់អ្នកដទៃ​ ជាពិសេសគឺបញ្ហាដែលពាក់ព័ន្ធនឹងលុយ,​ នាងខ្ញុំពុំដែលបង់ប្រាក់ជូនបុរីខកខាន​ ឬមិនទៀងទាត់រហូតឈានដល់ការផាកពិន័យនោះទេ,​ .......ប៉ុន្តែបុរីវិញ​៖ ១.​ ប្រគល់ផ្ទះអោយខ្ញុំយឺត១ខែ​ (ទាំងខ្ញុំតឿនផង​ បើមិនតឿនមិនដឹងប៉ុន្មានខែ) ២.​ សន្យាប្រគល់សោររួចចូលប៉ះប៉ូវបន្ថែម​ តែមិនឃើញទង្វើរ....ទាំងដែលខាងបុរីនិយាយផ្ទាល់​ សុំអោយខ្ញុំទទួលសោរសិន​ ពួកគាត់នឹងចូលធ្វើតាមក្រោយ ៣.​ សន្យាជួសជុល​ តែពន្យារ​ពេល​ឥតល្ហែរ​ ពន្យាពេលដល់ជិតផុតកុងត្រា *****កិច្ចសន្យាសរសេរថាពិន័យចំពោះអតិថិជនដែលបង់ប្រាក់យឺតយ៉ាវចាប់ពីរយៈពេលប៉ុន្មានៗ...នឹងត្រូវពិន័យ៥%,​ ប៉ុន្តែពេលដែលបុរីមានកំហុសយឺតវិញ​ យឺតរហូតរាប់ខែ​ ហេតុអ្វីគ្មានការបញ្ចុះការប្រាក់ជូនអតិថិជន? ឬក៏បុរីតែងតែត្រូវ​ អតិថិជនតែងតែខុស? ? ••ទំនួលខុសត្រូវ​: បើសិនផ្ទះខ្ញុំផុតកុងត្រា​ ខ្ញុំមិននិយាយទេ​ តែនេះនៅក្នុងកុងត្រា​ ហេតុអ្វីតែងតែប្រងើយកន្តើយចំពោះបញ្ហារបស់អតិថិជនដែលបានជូនដំណឹងទៅ? ឬចាំដល់ផ្ទះរលំទើបមានជាងចូលធ្វើ? ចាំដល់បាក់គ្រឹបចុះមកទើបបុរីរកជាងបាន? ឯណាទៅទំនួលខុសត្រូវ? តើកិច្ចសន្យានៅមានសុពលភាពដែរទេ​ បើអ្នកលក់មិនគោរពកិច្ចសន្យាផងនោះ? ? ••សំនួរខ្លីៗសួរទៅកាន់អ្នកលក់: ១.​ បើគេធ្វើផ្ទះបែបនេះលក់អោយអស់លោកវិញ​ តើមានអារម្មណ៍យ៉ាងណា? ទទួលបានទេ? ២.​ តើលោកនឹងរកវិធីអ្វីមកដោះស្រាយបើសិនផ្ទះមានបញ្ហាតែគ្មានការអើពើពីអ្នកលក់? ៣.បើបាក់ស្រុតចុះមកនណាទទួលខុសត្រូវ? ••លក្ខខណ្ឌ​ជូនទៅម្ចាស់បុរី: ១.​ ខ្ញុំរកជាងមកធ្វើដោយផ្ទាល់​ ហើយបុរីជាអ្នកទូរទាត់លុយ,​ ព្រោះបុរីពិបាករកជាងខ្លាំងណាស់។ ២.​ ប្រគល់លុយដែលខ្ញុំបានបង់តាំងពីថ្ងៃទី០៨​ ខែសីហា​ ឆ្នាំ២០១៦​ មកដល់បច្ចុប្បន្ននេះ​មកខ្ញុំវិញ​ (ទាំងការទាំងដើម)​ ហើយសងជំងឺចិត្តខ្ញុំ៥០%នៃតំលៃផ្ទះទាំងមូល​ ខ្ញុំនឹង​រើចេញក្នុងរយៈពេល១០ថ្ងៃ,​ ព្រោះអ្នកលក់បានបំផ្លាញជំនឿទុកចិត្តរបស់ភ្ញៀវ។ ••បញ្ជាក់: ថ្ងៃ៣០​ ខែមិថុនា​ ឆ្នាំ២០១៨​ ខ្ញុំបានបញ្ជាក់ជាមួយបងស្រីផ្នែកបេឡាឈ្មោះ​ សម្ផស្ស​ ថាប្រសិនបើនៅតែសន្យាខ្យល់​ មិនដោះស្រាយអោយខ្ញុំទៀត​ ខ្ញុំនឹងលេងតាមហ្នឹងហើយ,​ ហើយគាត់ក៏បានឆ្លើយថា៖​''ចា៎​'' .​ ((ក្នុងទូរស័ព្ទរបស់ខ្ញុំក៏មានថតសំឡេងគាត់ទុកដែរ)) ••សេចក្តីបញ្ចប់: អ្វីដែលខ្ញុំនិយាយថ្ងៃនេះគឺមាន​ភស្តុតាង​ត្រឹមត្រូវ​ មិនមែនចេះ​តែ​វាចារ​តាមនឹកឃើញនោះទេ,​ ខ្ញុំបានអត់ធ្មត់រងចាំដំណោះស្រាយជាយូរណាស់មកហើយ​ រហូតដល់ការអត់ធ្មត់មួយនេះអស់សុពលភាព។ ?ហើយនាងខ្ញុំក៏សូមសំណូមពរដល់ពុកម៉ែបងប្អូនដែលមានបំណងចង់ទិញផ្ទះនៅបុរីពិភពថ្មីសាខាកំបូល​ សូមប្រយ័ត្នប្រយែងអោយមែនទែនណា​ ជៀសវាងមានការស្តាយក្រោយទៅថ្ងៃមុខ​ បំណងល្អពីនាងខ្ញុំដែលឆ្លងកាត់ផ្ទាល់ #មួយជីវិតខ្ញុំនេះ​ មិនដែលមានគំនុំគុំកួន​ជាមួយនណាម្នាក់ឡើយ​ ប្រសិនបើសម្តីខ្ញុំដែលនិយាយចេញមកថ្ងៃនេះអាចធ្វើអោយប៉ះពាល់ដល់អាយុជីវិតរបស់នាងខ្ញុំទៅថ្ងៃមុខ​ សូមពុកម៉ែបងប្អូនជួយធ្វើជាសាក្សីដល់នាងខ្ញុំផង? សូមពុកម៉ែបងប្អូនជួយ Share Videoមួយនេះផង"។ បើយោងតាមគណនីហ្វេសប៊ុក​មួយដែលមានឈ្មោះថា Ngoun Sopheara "ផ្ទះខ្ញុំនៅក្នុងបុរីពិភពថ្មីបឹងឈូកក៏មានបញ្ហារឿងជ្រាបទឹកតាមប្លង់សេ នឹងបន្ទប់ទឹកជាន់ឡៅតឿដែរ។ ក្នុងកិច្ចសន្យាជួសជុសអោយក្នុងរយៈពេលធានា១ឆ្នាំ ពេលដែលទាក់ទងទៅគឺមានលេសនេះ.....រាប់មិនអស់។ ពេលយេីងរករឿងខ្លាំងដល់ស្នាក់ការធំទេីបមានជាងមកអោយ។ ជួសជុលបានជាង៤ខែទឹកជ្រាបចេញពីកន្លែងដដែរ។ ពេលទាក់ទងទៅខាងក្រុមហ៊ុន គេថាផ្ទះនឹងផុតកំណត់ក្នុងការជួសជុលហេីយ បេីត្រូវការជាងអោយជួសជុលអោយត្រូវបង់ប្រាក់។ខ្ញុំសុខចិត្តហៅជាងពីខាងក្រៅទៅធ្ទេីការជួសជុល។ ជាងដែលមកពីខាងក្រៅថាប្លង់សេផ្ទះខ្ញុំប្រេីស៊ីម៉ង់ងាប់(ស៊ីម៉ង់លាយទុកយូរពេកខូចគុណភាព)មានតែប្រក់ដំបូលទេីបឈប់ច្រៀបទឹក។ បច្ចុបន្ននេះផ្ទខ្ញុំមានស្នាមប្រេះរាប់មិនអស់បេីឥដ្ឋបោលប្រេះជាច្រេីនដោយសារបៀកស៊ីម៉ង់មិនល្អនិងមិនគ្រប់។ សូមមានការប្រុងប្រយត្ន័ចំពោះការទិញផ្ទះក្នុងបូរីផង"

មានវីដេអូ៖ ប្រភព៖​ Limspirations