តារាសម្តែងវ័យក្មេងវ័យក្មេង ដែលមានឈ្មោះថា ម៉ឺន ពិសិដ្ឋ ជាតួអង្គសំខាន់នៅក្នុង “បេសកកម្មមួយ” កំពុងតែចាក់បញ្ចាំងនៅក្នុងស្ថានីយទូរទស្សន៍ MYTV។ ខណៈពេលកំពុងតែទទួលបានការគាំទ្រនិងជោគជ័យក្នុងការងារ ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Kristina បានឲ្យដឹងថា "វេលាពេលនេះ តួអង្គចាវីននៅក្នុងរឿងបេសកកម្មមួយ #onemission ដែលសម្ដែងដោយបងប្រុស ពិសិដ្ឋ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ មិនទាន់ដឹងខ្លួននៅឡើយទេ ។ គាត់សន្លប់ចាប់តាំងពីម៉ោង 8 ព្រឹក មកទល់ស្មើនេះ ។ គ្រូពេទ្យនៅមិនទាន់អាចសនិដ្ឋានពីអាការះគាត់បានទេ។ គាត់ចាប់ផ្ដើមឈឺផ្ដាសាយធំតាំងពីថ្ងៃទី 6 ហើយក៏បានរៀងធូរស្បើយឡើងវិញ តែក៏ស្រាប់តែអាការះរបស់គាត់ចាប់ផ្ដើមមិនស្រួលឡើងនៅថ្ងៃទី 9 ឈានរហូតដល់បញ្ចូនចូលបន្ទប់សង្រ្គោះបន្ទាន់នៅថ្ងៃទី 10 វេលាម៉ោង 8 ព្រឹកមកទល់ស្មើនេះ គាត់នៅតែមិនបានដឹងខ្លួនឡើងវិញនោះទេ.។ យ៉ាងណាមិញ ក្នុងនាមពួកយើងជាហ្វេនរឿងបេសកកម្មមួយ #onemission ក៏ដូចជាហ្វេនបងចាវីន ( #teamjavin ) ដែរនោះ ពួកយើងមានតែបន់ស្រន់សូមអោយបងឆាប់ដឹងខ្លួនឡើងវិញនឹងជូនពរអោយបងឆាប់ជានឹងធូរស្បើយឆាប់ៗនេះ ។ Pisith Panhasak Real II"។ នៅក្នុងនោះក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "ពេលនេះពិសិដ្ឋ តួចាវីនក្នុងរឿងបេសសកកម្មមួយ កំពុងសង្រ្គោះបន្ទាន់។ មិនទាន់ច្បាស់ពីស្ថានភាពជម្ងឺទេ តែលឺថាទាក់ទងនឹងបញ្ហាផ្លូវដង្ហើម ខ្ញុំមានរឿងរាវខ្លះចង់និយាយអំពីគាត់ក្នុងរឿងបេសកកម្មមួយ ។ ពិសិដ្ឋជាមនុស្សស្លូតបូត រួសរាយ ចេះគោរពមនុស្សជុំវិញខ្លួន ជាពិសេសក្រុមការងារគឺគាត់មិនដែលរើសអើងឬមាក់ងាយនណាម្នាក់ឡើយចាប់ពី អ្នកដឹកនាំរឿងដល់អ្នកបើកឡាន គឺគ្រប់គ្នាចូលចិត្តគាត់ ។ សមត្ថភាពសំដែង៖ ពិសិដ្ឋជាតួថ្មីតែ ជាមនុស្សដែលព្យាយាមនឹងយកចិត្តទុក្ខដាក់មិនឲ្យDirectorពិបាកនិយាយច្រើនដងនោះទេ។ ចាប់ពីពេលជាប់តេស្តសមត្ថភាពក្នុងរឿងបេសកកម្មមួយ គាត់ជាតួទីមួយក្នុងចំណោមតួទាំងអស់ក្នុងរឿងដែលយកចិត្តទុកដាក់អានប្រលោមលោកដើម និង អត្ថបទភាពយន្តចប់មុនគេ ដែលខុសពីតួដទៃដែលខ្ញុំ និងជំនួយការត្រូវតឿនរាល់ថ្ងៃដើម្បីឲ្យអាន។ ធម្មតាក្នុងកន្លងពេលតែងថតយឺត ដែលគាត់ត្រូវចាំពួកយើងរហូតដល់ឈុតរបស់គាត់ តែគាត់មិនដែលត្អូញត្អែរ រអ៊ូរទាំម្តងណាទេ ព្រោះគាត់ដឹងថាក្រុមការងារខំទាំងប៉ុន្មានគឺដើម្បីពួកគាត់។ ពេលថតខុសច្រើនដង ពិសិដ្ឋិ លើកដៃសុំទោសក្រុមការងារ និងអ្នកដឹកនាំរឿង ដែលជាកាយវិការគួរឲ្យកោតសសើរ។ ពិសិដ្ឋជាកូនច្បងក្នុងចំនោមបងប្អូនប្រុសស្រី 12នាក់ដែលតម្រូវឲ្យគាត់ត្រូវលះបង់ និងខំប្រឹងធ្វើការដើម្បីគ្រួសារ។ ពិសិដ្ឋ បានតស៊ូរហូតបានបញ្ចប់ថា្នក់បរិញ្ញាបត្រ័ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច។ក្រៅពីសម្តែងពិសិដ្ឋក៏ជាតន្ត្រីករនិងអ្នកចម្រៀងផងដែរ។ សង្ឃឹមថាពិសិដ្ឋឆាប់ជា និងភ្ញាក់ដឹងខ្លួន យើងនឹងបានធ្វើការជាមួយគ្នាបន្តទៀត។" យ៉ាងណាមិញក៏មានអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភ និងរន្ធត់ចិត្តយ៉ាងខ្លាំង ព្រមទាំងជូនពរឲ្យលោកឆាប់ជាសះស្បើយផងដែរ។
ប្រភព: Kristina