សមត្ថកិច្ច ខេត្តសៀមរាប ធ្វើការឃាត់ខ្លួន ចាងហ្វាងកាសែត(ដំណឹងកម្ពុជា)ម្នាក់ ក្នុងករណីតាមបាញ់គំរាមមន្ត្រីយោធា
-

សៀមរាបៈ ហេតុការណ៍បាញ់គំរាមនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅស្រុកស្វាយលើ ខេត្តសៀមរាប។ ចាងហ្វាងកាសែត(ដំណឹងកម្ពុជា)ម្នាក់ ត្រូវសមត្ថកិច្ចបានឃាត់ខ្លួនដោយមានការ អនុញ្ញាតពីលោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ជនរងគ្រោះដែលរងនៅការបាញ់គំរាមពីសំនាក់ចាងហ្វាងកាសែតដំណឹងកម្ពុជា មានឈ្មោះ ម៉ី ស៊ូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិ ដំណាក់ ឃុំកំពង់ប្រណាក ស្រុកព្រៈវិហារ ខេត្តព្រៈវិហារ។ រីឯជនសង្ស័យមានឈ្មោះ ឆោម ស៊ីថា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរចាងហ្វាងកាសែតដំណឹងកម្ពុជា មានទីលំនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ ស្នាក់នៅសាខាស្នាក់ការកាសែត នៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
នៅមុនពេលកើតហេតុ វេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ជនរងគ្រោះបានបើករថយន្តតាក់ស៊ីដឹកឥវ៉ាន់ពី ខេត្តព្រៈវិហា មកខេត្តសៀមរាប លុះដល់វេលាម៉ោង៣រសៀលបានដាក់ឥវ៉ាន់រួចត្រង់ចំនុចផ្លូវ៦០ម៉ែត្រ រួចបន្តទៅហូបបាយ។ ទន្ទឹមនិងនោះ ក៏ត្រឡប់មកខេត្តព្រះវិហារវិញ ដោយមានម៉ូយជិៈជាមួយគ្នាពីនាក់ ហើយបើកចេញពីខេត្តសៀមរាបឆ្ពោៈទៅខេត្តព្រះវិហារវិញ។ ស្រាប់តែបើកដល់ចំណុចខាងជើង ផ្សារស្វាយលើថ្មី ស្រុកស្វាយលើ ស្រាប់តែជនសង្ស័យ បានបើករថយន្ត ម៉ាកកាម៉ារី សេរីឆ្នាំ២០១៧ (ហាយព្រីត) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM 1240 តាមពីក្រោយជនរងគ្រោះ។
ហើយជនសង្ស័យ បានឡើងវ៉ារថយន្ត ជនរងគ្រោះ រួចជនសង្ស័យបានបើកកញ្ចក់ឡានយកកាំភ្លើងខ្លីមកភ្ជង់ ជនរងគ្រោះរួចស្រែកជេរជនរងគ្រោះថា អាហែងឈ្លើយឆាប់ឈប់ឡានភ្លាម ខណៈនោះជនរងគ្រោះមិនមានរឿងហើយភ័យ ក៏បន្ថែមល្បឿនយ៉ាងលឿន ។ ជនសង្ស័យក៏បន្ថែមល្បឿនដូចគ្នា បន្ទាប់មកក៏បានយកកាំភ្លើង បាញ់គំរាមទៅលើ ជនរងគ្រោះ ចំនួនមួយគ្រាប់។
ជនរងគ្រោះបានបើករថយន្តបន្តមិនហ៊ានឈប់ទេ ហើយជនសង្ស័យក៍នៅតែបើកតាមបន្តទៀត លុះបើកដល់ចំនុចការដ្ឋានកិនថ្ម ក្បែរអង់តែនទូរសព្ឌ័ភ្នំក្បាលប្រើស ភូមិអង្កាញ់ ឃុំស្វាយលើ។ ជនសង្ស័យបានវ៉ាទៅមុនហើយឈប់រថយន្តពីមុខរថយន្តជនរងគ្រោះ រួចបើកទ្វាររថយន្តចុះ មកហើយមានកាន់កាំភ្លើងខ្លី។ ទើបជនរងគ្រោះស្គាល់ឈ្មោះ ឆោម ស៊ីថា ជាអ្នកាសែតធ្លាប់ទាប្រាក់ដឹកឈើតាមផ្លូវ ឃើញដូចនេះជនរងគ្រោះបានបើកឡានអែបចំរាក់ផ្លូវ រួចបន្ថែមល្បឿនទៅមុខទៀត ស្របពេលនោះជនសង្ស័យបានស្រែកថាអាហែងឈប់ភ្លាម ជនរងគ្រោះមិនឈប់ ទើបជនសង្សយ័បានបាញ់គំរាមមួយគ្រាប់ទៀត ។ ជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចនិងព្រះរាជអាជ្ញាខេត្តព្រះវិហារ និងបានដាក់បណ្តឹងនៅអធិការ ទើបកំលាំងនគរបាលបាន ឃាត់ខ្លួនជនសង្សយ័ខាងលើដើម្បីសាកបន្តនីតិវិធី៕ ប្រភពៈ កូន ខ្លាតូច