តារាម៉ូដែល សម្តែង និងជាពិធីការិនីទូរទស្សន៍ប៉ុស្តិ៍លេខ ៥ កញ្ញា យ៉ែម ស្រីពេជ្រ និងបុរសសង្ហា អតីតហ្វេសស៊ី លោកទ្រី តារាវុធ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមស្រឡាំងកាំង ក្រោយពេលបង្ហាញរូបភាពជាច្រើនសន្លឹក បែបស៊ិចស៊ីស៊ីអារម្មណ៍យ៉ាងខ្លាំងនោះ។ ភ្លាមនោះតារាម៉ូដែល និងពិធីការិនីសម្បុរស្រអែមស្រស់ កញ្ញា យ៉ែម ស្រីពេជ្រ ជាតារាសម្តែងស្រីមានទឹកមាត់លើវិស័យភាពយន្ត ក៏ភ្ជាប់មកជាមួយសារថា «គ្រាន់តែរូបថតសិចស៊ីដំបូង!រាត្រីសួស្តី Sexy dream អ្នកទាំងអស់គ្នា។ វាគ្រាន់តែជាសិល្បៈនៃការថតរូបទេ ដូច្នេះកុំគិតថាអូនស្រាតអីណា អូនខ្លាចខិខិខិខ!»។ តាមរយៈរូបភាពនេះអ្នកទាំងពីរហាក់ដូចជាស្និទ្ធស្នាលជាមួយគ្នាខ្លាំង ឬអាចមានអ្វីលើសពីដៃគូសិល្បៈក៏ថាបាន ត្បិតអីពួកគេហ៊ានដល់ចំហល្វែងលើថតកៀកគ្នាបែបនេះ ប៉ុន្តែតាការឲ្យដឹងពីមិត្តភិក្តជិតដិតបានប្រាប់ថា អ្នកទាំងពីគ្រាន់តែជាមិត្តរួមការងារតែប៉ុណ្ណោះ។ លោក ទ្រី តារាវុធ គឺជាអតីត Freshieលេខ១ ឆ្នាំ ២០១៦ ក្រៅពីការសម្ដែងរឿង និងថតស្ប៉តពាណិជ្ជកម្មតារាសម្ដែងរូបនេះក៏ធ្លាប់ធ្វើពិធីករផងដែរ។ កំលោះសង្ហា ទ្រី តារាវុធ ប្រាប់ថា ពួកខ្លួនបានថតរូបទាំងនេះជាយូរណាស់មកហើយ គ្រាដែលអ្នកទាំងពីរថតរឿងជាមួយគ្នា ប៉ុន្តែមិនធ្លាប់បង្ហោះលើបណ្ដាញសង្គមនោះទេ។លោកថា មិនមែនជាការថតស្ប៉តពាណិជ្ជកម្ម ឬជាការថតឲ្យទស្សនាវដ្ដីណាមួយឡើយ គឺការថតនោះ គ្រាន់តែជាការថតទុកជាអនុស្សាវរីយ៍ និងប្រើប្រាស់ពេលដែលអ្នកដឹកនាំសម្ដែង ត្រូវការរូបបែបសិចស៊ីប៉ុណ្ណោះ។
ដោយ៖ និមល