អាណិតណាស់...ជីដូនចាស់ត្រូវចិញ្ចឹមចៅដល់ទៅ៣នាក់ និងស្វាមីដែលកំពុងតែដេកឈឺនៅនឹងកន្ទេល ដង្ហោយសុំក្តីអាណិតពីពុកម៉ែបងប្អូន លោកយាយមិនដឹងថាធ្វើអីកើតទៀតនោះទេ បើកូនៗទៅធ្វើការនៅប្រទេសថៃមិនដែលផ្ងើរលុយឲ្យផងនោះ...
-

ជីវិតទីទាល់កំពុងដង្ហោយសុំក្តីអាណិត_ជួយស្រោចជីវិតឲ្យមានរស្មី គិតថាមិនចង់លូកដៃទេរឿងទាំងនេះព្រោះធ្លាប់ជួបបញ្ហាច្រើនដោយសារគេលាបពណ៌ តែទ្រាំមើលភាពលំបាកកតោកយ៉ាករបស់លោកយាយ និងលោកតាមិនបានឡើយ។សូមមេត្តាShareផងដើម្បីបានជំនួយខ្លះៗសម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ លោកយាយ ប៉ុន អាយុ ៨២ឆ្នាំ និងលោកតាជាស្វាមីមានជំងឺអាយុ ជាង៧០ឆ្នាំ រស់ក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប កំពុងទីទាល់ក្នុងខ្ទមកំសត់ចិញ្ចឹមចៅ ៣នាក់បន្ថែមផង។ ជីវិតរបស់ពួកគាត់ពិតជាតោកយ៉ាកណាស់ មានកូនដែរតែកូនៗចេញទៅធ្វើការនៅទីឆ្ងាយមិនដែលឃើញផ្ញើលុយមកឲ្យទេ ប៉ុន្មានឆ្នាំចុងក្រោយនេះ?។ចំណែកកូនប្រសារដោយភាពខ្វះខាតបានចូលក្នុងទឹកដីថៃលួចកាប់ឈើគ្រញូង ត្រូវតម្រួតថៃចាប់ដាក់ពន្ធនាគារមិនទាន់ដោះលែងផង?។ នេះហើយជីវិត ក្រោមមេឃតែមួយ តែវាសនាមិនដូចគ្នាឡើយ សូមមេត្តាបងប្អូនដែលមានទឹកចិត្តសប្បុរស ជួយផ្តល់ជំនួយដល់លោកយាយ និងលោកតាផង។ អាចទាក់ទងបានតាមរយះលេខទូរស័ព្ទរបស់ ចៅ គិរី ផ្ទាល់គឺ☎ ០៧០ ៩១ ៨៨៨៦/០៧៧ ៤៨២ ៨៧៧

ប្រភព៖​ចៅ គិរី