ក្រោយពីទទួលបានដំណឹងពីក្មេងស្រីដ៏កំសត់ ឈ្មោះ សុខឡា អាយុ៧ឆ្នាំ ដែលជាក្មេងកំព្រាតាំងពីអាយុ៣ខែ ហើយត្រូវទៅរស់នៅជាមួយម្តាយមីង តែពេលនេះម្តាយមីងក៏បានស្លាប់ចោលទៀត។ គ្រាន់តែស្តាប់លឺដំណឹងនេះភ្លាមអ្នកនាង ខាត់ សុឃីម ដែលជាតារាពហុជំនាញ មិនអាចឈរមើលបាន អ្នកនាងក៏បានបង្ហោះសារមួយឃ្លាថា "តើក្មួយពិតជាចង់រៀនមែនឬទេ មីងចង់ឲ្យក្មួយមកនៅជាមីងៗ"។ ទាក់ទិននឹងការរឿងរ៉ាវមួយនេះ ក្មេងស្រីខាងលើបានបដិសេធដោយប្រាប់ថា មិនចង់មកនៅជាមួយទេ។ ទោះជាយ៉ាងណា អ្នកនាងក៏បាននាំយកថវិការមួយចំនួយប្រគល់ជូនកុមារីផងដែរ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ ព្រះតេជគុណ កក្កដា សុភ័ណ្ឌ បានសរសេរថា៖ “សូមជួយ Share ម្នាក់មួយផងបានទេបងប្អូនដើម្បីជួយលើទឹកចិត្តតារាចិត្តធម៌ស្រុកខ្មែរយើងគឺបងស្រី ខាត់ សុឃីម ល្ងាចនេះដែលអាត្មាភាព កក្កដា សុភ័ណ្ឌ បាននាំយកប្អូនស្រី ឡា មកទទួលយកអំណោយដែលជាសទ្ធាជ្រះថ្លារបស់បងស្រីផ្ទាល់តែម្ដង”៕
ប្រភព៖ កក្កដា សុភ័ណ្ឌ