អតីតពលករនៅនៅប្រទេសកូរ៉េ និងជាថៅកែសំណង់ផ្ទះល្វែងជាច្រើន ឡេង ណាវ៉ាត់ត្រា ដែលល្បីថាទទួលងារជាឧកញ៉ាជិត១ឆ្នាំមកហើយ ការពិតទើបតែធ្លាក់ព្រះរាជក្រឹត្យកាលពីប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ។ បើយោងតាមគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានរៀបរាប់នៅក្នុងហ្វេសប៊ុក ព្រមនឹងការត្រេកអរផងដែរ ដោយលោកបានរៀបរាប់ថា "សូមអបអរសាទរ និងគោរពជូនពរ ជូនចំពោះប្អូនឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងឱកាសដែល ប្អូនឧកញ៉ា ត្រូវបានព្រះករុណាព្រះបាទ បរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាឧកញ៉ា"។ នៅក្នុងសារលិខិតតែងតាំង នៅក្នុងងារជា ឧកញ៉ា បានធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់ ដោយនៅក្នុងសារលិខិត បានសរសេរឈ្មោះថា "ឡេង ភត្រា" តែចំណែកឈ្មោះដែលរូបលោកប្រើប្រាស់រាល់ថ្ងៃមានឈ្មោះ ថា "ឡេង ណាវ៉ាត់ត្រា" តើនេះមានន័យយ៉ាងណា? យ៉ាងណាមិញក៏មានប្រិយមិត្តជាច្រើនមានការងឿងឆ្ងល់ពីឈ្មោះដែលបានចុះនៅលើលិខិតតែងតាំងគ្រប់ៗគ្នាថា "ចុះមិចខុសឈ្មោះចឹងបងប្រុស?" និងអ្នកខ្លះទៀតលើកឡើងថា "ខុសឈ្មោះ"។ ទោះជាយ៉ាងណាក៏សូមចូលរួមត្រេកអរចំពោះការតែងតាំង ជាផ្លូវការរបស់លោក ឧកញ៉ាវ័យក្មេងរូបនេះគ្រប់ៗគ្នា។ កន្លងមក លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ត្រូវបានគេដឹងថា បានជួយសង្គមច្រើន ក្នុងនោះមានជួយដល់មន្ទីរពេទ្យគន្ធបុប្ផា កាកបាទក្រហម និង កិច្ចការសង្គមជាច្រើនទៀត ក្នុងនោះក្នុងចង្កោមអ្នកសិល្បៈដែលមានបញ្ហាសុខភាពក៏ដូចជាបញ្ហាជីវភាព លោកតែងតែជួយមិនដាច់ឡើយ។
ដោយ៖ និមល