នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា...កុំចុច Like ឬ Share ការបង្ហោះបែបនេះក្នុងហ្វេសប៊ុកឲ្យសោះ ព្រោះអាចធ្វើឲ្យបងប្អូន ...
-

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department សូមបងប្អូនមានការប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយ ដូចជាការឈ្នះរង្វាន់ផ្សេងៗតាមប្រព័ន្ធ បណ្តាញសង្គម ដូចជា Facebook ឬ វេបសាយ។ សូមជៀសវាងការចុច like ឬ share ព្រោះវាអាចនាំមកនូវផលវិបាកដូចជា: -ខាតបង់ពេលវេលា -គេអាចប្រមូលយកទិន្នន័យរបស់យើងទៅប្រើប្រាស់ក្នុងការបោកប្រាស់ផ្សេងៗ ដូចជា Vishing (ការតេបោកប្រាស់តាមទូរស័ព្ទ) ជាដើម -ការចុច like ឬ share មិនត្រឹមតែជួយផ្សព្វផ្សាយព័ត៌មានមិនពិតនោះទេ ហើយថែមទាំង បង្ហាញថាយើង គាំទ្រការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះផងដែរ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department