រថយន្តកុងតឺន័រមួយគ្រឿង បើកវ៉ាគៀរថយន្តកុងតឺន័រ ដឹកស៊ីម៉ង់មួយគ្រឿងទៀត បណ្តាលឲ្យក្រឡាប់ធ្លាប់ចូលទឹក ផ្ងារជើងឡើងលើ
ភ្នំពេញៈ កាលវេលម៉ោង៤ៈ៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ រថយន្តកុងតឺន័រមួយគ្រឿង បើកវ៉ាគៀរថយន្តកុងតឺន័រ ដឹកស៊ីម៉ង់មួយគ្រឿងទៀត បណ្តាលឲ្យក្រឡាប់ធ្លាប់ចូលទឹកផ្ងារជើងឡើងលើ បង្កឲ្យមានការភ្ញាក់ផ្អើល តាមបណ្ដោយផ្លូវទំនុបកប់ស្រូវទល់មុខ ប៉ុស្តិ៍២៤ សង្កាត់សំរោងក្រោម ដែលស្ថិតនៅភូមិស្រែដែកជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់។ រថយន្តរងគ្រោះជារថយន្តកុងតឺន័ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN 0151 បើកដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង។
តាមប្រភពព័ត៌មាន ពីតៃកុងរថយន្តកុងតឺន័រ រងគ្រោះបាននិយាយប្រាប់ថា រថយន្តកុងតឺន័ររបស់គាត់ជារថយន្តដឹកស៊ីម៉ង់ ពីកំពង់សោម ហើយយកទៅដាក់នៅម្តុំព្រែកព្នៅ ហើយនៅមុនពេលកើតហេតុ រថយន្តគាត់បើកតាមបណ្ដោយផ្លូវទំនុបកប់ស្រូវខាងលើ ដោយបើកតិចៗ បន្ទាប់មកស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀត បើកក្នុងទិសដៅស្របគ្នាហើយបានវ៉ាកៀរផ្នែកខាងស្តាំ បណ្តាលឲ្យគាត់បួងចង្កូតទៅផ្នែកខាងស្តាំ និងបណ្តាលឲ្យធ្លាក់ផ្លូវ ហើយក្រឡាប់ផ្ងារជើងឡើងលើ។ ក្រោយពេលកើតហេតុ ដោយមិនមានខូចខាត ដល់សម្បត្តិសាធារណៈ នគរបាលប៉ុស្តិ៍ សំរោងក្រោម បានហៅតំណាងខាងក្រុមហ៊ុន ដើម្បីស្ទូចយកទៅជួសជុលខ្លួនឯង៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។