រដ្ឋាភិបាលថៃ បានប្រកាសពីការបញ្ចប់រយៈពេលអនុគ្រោះ បានបញ្ជូនពលករខ្មែរ ប្រមាណ១ពាន់នាក់ មកកម្ពុជាវិញ តាមច្រកអន្តរជាតិ ប៉ោយប៉ែត
ភ្នំពេញៈ សមាជិក នៃគណៈកម្មការ ទទួលខុសត្រូវ ជាផ្លូវការ នៅព្រំប្រទល់ ក្រុងប៉ោយប៉ែត ឲ្យដឹងថា ប្រជាជនកម្ពុជា ប្រហែល១ពាន់នាក់ ត្រូវបានចោទប្រកាន់ថា ធ្វើការខុសច្បាប់ នៅក្នុងប្រទេសថៃ ហើយត្រូវបានចាប់ខ្លួន និងនិរទេស បន្ទាប់ពីរដ្ឋាភិបាលថៃ បានប្រកាស ពីការបញ្ចប់ រយៈពេលអនុគ្រោះដល់កម្មករ ។ នេះបើយោងតាមការចុះផ្សាយ របស់កាសែត The Nation របស់ថៃ នៅថ្ងៃទី១០កក្កដា។
លោកស្រីស៊ិន ណាមយ៉ុង អនុប្រធានគណៈកម្មាធិការ សម្របសម្រួលសម្រាប់ ការទទួល កម្មករពីប្រទេសថៃ តាមរយៈច្រកអន្តរជាតិ ប៉ោយប៉ែត បានប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍កាល ពីថ្ងៃចន្ទថា នៅថ្ងៃទី៣០ ខែមិថុនា រដ្ឋាភិបាលថៃ បានប្រកាសបញ្ចប់ នូវរយៈពេល នៃការផ្តល់ ឯកសារសម្រាប់ពលករចំណាកស្រុក។ អ្នកស្រីបានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ទី ៩ខែកក្កដា នគរបាលអន្តោប្រវេសន៍ថៃ បានចាប់ខ្លួន និងនិរទេសពលករខ្មែរខុសច្បាប់ចំនួន១ពាន់នាក់។ លោកស្រីណាំយ៉ុងបានថ្លែងថា «វាបានព្រមានមុនថាខ្លួន នឹងចាត់វិធានការតឹងរ៉ឹង លើកម្មករ ចំណាកស្រុក ប្រសិនបើពួកគេត្រូវបានចាប់ខ្លួន ម្ដងទៀតចំពោះបទឧក្រិដ្ឋដូចគ្នា»។ លោកប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ (CUMW) បានថ្លែងថាបើទោះជាការ ជំរុញឱ្យធ្វើការស្របច្បាប់ ទៅលើកម្មករក្តីក៏យើងព្រួយបារម្ភ អំពីការព្រមានរបស់ថៃ ចំពោះជនអន្តោប្រវេសន៍ របស់យើង។ លោកបានមានប្រសាសន៍ថា "អាជ្ញាធរកម្ពុជាដែលពាក់ព័ន្ធ នឹងរឿងនេះ គួរតែបង្កើត ឱកាស ការងារ បន្ថែមទៀត នៅតាមបណ្តោយព្រំដែន ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក" ។ សូមរំលឹកថា កាលពីខែមេសាអាជ្ញាធរថៃ បានបញ្ជូនត្រឡប់មកវិញ នូវសាកសព នៃប្រជាជន កម្ពុជា ចំនួន ១០នាក់និងបានបញ្ជូនត្រឡប់មកវិញ ៣.៧៥០នាក់ ត្រឡប់មកកម្ពុជា តាមរយៈច្រកប៉ោយប៉ែត ៕ ប្រភពៈ Heng Ly
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។