ស្នងការនគរបាល ខេត្តសៀមរាប ចុះយាមល្បាត ឃាត់ខ្លួនក្រុមចោលឆក់ យ៉ាងសកម្មចំនួន១០នាក់
សៀមរាបៈ លោកទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាប បានបញ្ជាអោយកម្លាំង ចម្រុះចុះយាមល្បាត ក្រុមចោរឆក់កាបូប នៅវេលាម៉ោង៥ៈ៣០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ឃាត់ខ្លួនបាន១០ នាក់។ នគរបាល ខេត្តសៀមរាប ធ្វើការល្បាតពួនស្ទាក់ខាងលើ ករណីអំពើលួចឆក់កាបូប នៅក្នុងខេត្ត សៀមរាបនេះ គឺដើម្បីការពារសុវត្ថិភាពជូន ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។
កម្លាំងនគរបាលស្រុកប្រាសាទបាគង បានធ្វើការល្បាតពួនស្ទាក់ បង្ក្រាបជាក់ស្តែងបានចោរឆក់ កាបូបភ្ញៀវទេសចរណ៍ចំនួន ២នាក់ និងសហការកម្លាំងជំនាញ ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ជាមួយអធិការក្រុងសៀមរាប អធិការស្រុកប្រាសាទបាគង អធិការស្រុកសូទ្រនិគម នឹងអង្គភាពនគរបាលទេសចរណ៍ បានបើកការស្រាវជ្រាវបង្ក្រាប ដល់ឫសគល់នូវបក្ខពួកក្រុមចោរឆក់ សរុបទាំងអស់បានចំនួន ១០នាក់ ។ ចំណែកបក្ខពួក និងក្រុមចោរឆក់ដទៃទៀតកម្លាំង ការិយាល័យជំនាញបាន កំណត់មុខសញ្ញារួចអស់ហើយ កំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។