ពូអើយពូ!!! កម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួនបុរសម្នាក់ ជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ក្រោយពីទៅកាប់ស្លាក គណបក្សប្រជាជនកម្ពុជា
តាកែវៈ កម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួនបុរសម្នាក់ ជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ក្រោយទៅកាប់ ស្លាកគណបក្សប្រជាជនកម្ពុជា នៅត្រង់ចំណុចភូមិខ្នារធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ នាវេលាម៉ោង០៩ៈ១០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ។ មន្ដ្រីនគរបាល ខេត្តតាកែវ បានបញ្ជាក់ថា ជនសង្ស័យខាងលើ ឈ្មោះ ណុល សុខា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុ (ជាសមាជិកអតីត CNRP)។
បើតាមមន្រ្តីនគរបាល មូលហេតុដែលនាំឲ្យជននេះ ទៅកាប់ស្លាកគណបក្សប្រជាជនកម្ពុជា ដោយសារតែមេឃុំពារាម ស្រុកបាទី បានយកស្លាកគណបក្សប្រជាជនកម្ពុជា ទៅដាក់នៅកន្លែង ដែលស្លាកអតីតគណបក្សសង្គ្រោះជាតិ ធ្លាប់ដាក់នៅទីនោះ។ សម្រាប់ជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលស្រុកបាទី ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូន មកស្នងការដ្ឋាននគរបាល ខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។