កុំចេះតែហ៊ាន!!! នារីចិត្តក្លាហានម្នាក់ ជិះម៉ូតូដេញបុកចោរឆក់ទូរសព្ទ័ដៃ ២នាក់បានសំរេច ក្រោយសកម្មភាពឆក់ទូរស័ព្ទ​ IPhone 7Plus
-

ភ្នំពេញៈ​​ នារីចិត្តក្លាហានម្នាក់ ជិះម៉ូតូដេញបុកចោរឆក់ទូរសព្ទ័ ២នាក់បានសំរេច​ កាលពីរវេលាម៉ោង​ ៤ៈ២០នាទីល្ងាច​ ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ​២០១៨​ ជនសង្ស័យចំនួន​ ២នាក់​ បានជិះមកជិតរួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ​ IPhone 7Plus ពីនារីរងគ្រោះខាងលើបានសម្រេច​ តែត្រូវបាននារីរងគ្រោះជិះម៉ូតូដេញបុក​ រហូតឃាត់ខ្លួនបាន ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅតាមបណ្តោយ ផ្លូវ​១០០៣​ ភូមិពងពោយ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើ មានឈ្មោះ​ សេង​ វណ្ណច័ន្ទ​ ភេទស្រី​ អាយុ​២៤ឆ្នាំ​ មុខរបរ​ពេទ្យ​នៅរោងចក្រ​ សាមិល​ ស្នាក់នៅភូមិព្រៃជីសាក់​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ ចំណែកឯជនសង្ស័យទាំង​២នាក់ ខាងលើ​ មានឈ្មោះ ១ឈ្មោះ​ យឿន​ សម្បត្តិ​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​ ស្នាក់នៅភូមិទួលគោក​ សង្កាត់ទួលសង្កែ​ ខណ្ឌឫស្សីកែវ​ ២ឈ្មោះ​ ភឿន​ ប្រចាក់​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​ ស្នាក់នៅភូមិទំនប់១​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​។
បើតាមសម្ដីនារីរងគ្រោះ បានឲ្យដឹងថា​ មុនកើតហេតុ​ នាងខ្ញុំបានជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ Nex ពណ៌លឿង​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FE-3985 ដោយធ្វើដំណើរក្នុងទិសដៅ ពីជើង ទៅត្បូង​ ដោយចេញពីរោងចក្រ​ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ នៅឯសង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ តែខណៈកំពុងជិះម៉ូតូ​ ស្រាប់តែមានជនសង្ស័យ​ ២នាក់​ ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ សង់សេ១២​៥​ ពណ៌​ខ្មៅ​ ស៊េរី២០១៨​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GY-1769 បានធ្វើដំណើរមកពីក្រោយ​ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ​ IPhone 7Plus ពណ៌ខ្មៅ​ ដែលនាងខ្ញុំទុកនៅក្នុងគ្លប់ខាងមុខ​បានសម្រេច​ តែត្រូវបាននាងខ្ញុំជិះម៉ូតូ ដេញតាមរហូតមកដល់ចំណុចផ្លូវ១០០៣​ ភ្លាមៗនោះ​ កម្លាំងសមត្ថកិច្ចដែលដាក់គោលដៅពួនស្ទាកបង្ក្រាបនោះ​ បានចេញអន្តរាគមន៍ដេញតាមពីក្រោយ​ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង​ ២នាក់ខាងលើ។