សូមសរសើរចេញពីចិត្ត...ឯកឧត្ដម ស សុខា អនុប្រធាន ស.ស.យ.ក បានឧបត្ថម្ភ ប្អូនស្រី ស្រីប៉ុច ដែលពិការដៃទាំងពីរ ដល់ការសិក្សានិងជីវភាពប្រចាំថ្ងៃ....(មានវីដេអូ)
ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ កក្តដា ឆ្នាំ២០១៨ —---------------— ដោយមានការចង្អុលបង្ហាញពី ឯកឧត្ដម ប៉ោ វណ្ណាត ប្រធាន ស.ស.យ.ក ខេត្ត បានចាត់ យុវជន ស.ស.យ.ក ខេត្តបន្ទាយមានជ័យ សិក្សានៅរាជធានីភ្នំពេញ នាំយកថវិកា របស់ ឯកឧត្ដម ស សុខា អនុប្រធាន ស.ស.យ.ក ចំនួន ២០០ដុល្លារ ជូនប្អូនស្រី សាត ស្រីប៉ុច សម្រាប់ផ្គត់ផ្គង់ការសិក្សា ព្រមទាំងជីវភាពរស់នៅប្រចាំថ្ងៃ។ ដោយគិតចាប់ពី ខែកញ្ញា ឆ្នាំ២០១៦ មកទល់ពេលនេះ កញ្ញា ស្រីប៉ុច បានទទួលប្រាក់ឧបត្ថម្ភចំនួន ២២ ខែ មកហើយ ដែល ឯកឧត្តម អនុប្រធាន បានឧបត្ថម្ភជារៀងរាល់ខែ។ នាឱកាសនេះដែរ ស្រីប៉ុច បានប្រើទេពកោសល្យខ្លួន បានសរសេរ លិខិតថ្លែងអំណរគុណជូនដល់ ឯកឧត្តម ស សុខា ចំពោះទឹកចិត្តដ៏សប្បុរស របស់ ឯកឧត្តម។ ដោយការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។
មានវីដេអូ៖ ប្រភព៖ Chhoun Seth
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។