សមត្ថកិច្ច ស្រុកបារាយណ៍ឃាត់រថយន្តសំាយ៉ុង មួយគ្រឿងដឹកសត្វព្រៃ នឹង ឈើប្រណិតខុសច្បាប់
-

កំពង់ធំៈ សមត្ថកិច្ចឃាត់រថយន្តសំាយ៉ុង មួយគ្រឿងដឹកសត្វព្រៃ នឹង ឈើប្រណិតខុសច្បាប់ នៅវេលាម៉ោង ១២ៈ៣០នាទី ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅចំនុច ភូមិកំពង់ថ្ម ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ការបង្ក្រាបនេះធ្វើឡើង ឃាត់រថយន្តល្មើសច្បាប់ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2N- 4820 រួមទាំងម្ចាស់រថយន្ត មានឈ្មោះ តេង តៃ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានរឹបអូសបាន សត្វព្រៃជាច្រើនក្បាលរួមមាន សំពោជព្រៃ ចំនួន៩ ក្បាល ស្មើរនឹង ២៣គក សត្វតុកែមួយបេ ស្មើរនឹង ៥គក ឈើធ្នង់២ដុំ ស្មើរ​នឹង ០.១២០០ម.គ វត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូន ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ទទួលយកទីរក្សាទុក កន្លែងសុវត្តិភាព ដើម្បីធ្វើពិធីប្រលែងចូលព្រៃ ឲ្យរស់នៅបែប ធម្មជាតិវិញ ៕