សូមកុំដាច់ចិត្តអូសរំលងអី...លោកតាចំណាស់ម្នាក់ ដើររើសអេតចាយមួយថ្ងៃបានតែពីរពាន់រៀល​ ហើយរាល់ថ្ងៃសម្រានតាមសំយ៉ាបផ្ទះគេ ពេលភ្លៀងម្តងៗមិនដែលបានសម្រាកនោះទេ...(មានវីដេអូ)
-

កណ្ដាល៖ តារាសម្តែងកញ្ញា ពេជ្រ ចរណៃ ទប់ចិត្តមិនបានក្រោយពីបានឃើញលោកតាម្នាក់ អាយុ៨៨ឆ្នាំ ខំដើររើសអេតចាយ បានមួយថ្ងៃពីរពាន់រៀល ដើម្បីចិញ្ចឹមជីវិត។ កញ្ញាពិតជាមានអារម្មណ៍តក់ស្លត់បំផុត បន្ទាប់ពីបានឃើញសកម្មភាពបែបនេះ។ បន្ទាប់មកកញ្ញា ក៏បានធ្វើការបង្ហោះរូបលោកតា និងសម្ភាសន៍ជាមួយលោកតា ដោយលោកតាបានប្រាប់ថា សព្វថ្ងៃលោកតាមមិនមានកូនចៅមើលថែទាំនោះទេ ហើយសុខភាពរបស់គាត់ក៏កាន់តែទ្រុឌទ្រោមខ្លាំងដែរ រាល់ថ្ងៃដើររើសអេតចាយ បានមួយថ្ងៃពីរពាន់រៀលគ្រាន់ទិញម្ហូប និងរាល់ថ្ងៃលោកតាសំរាននៅតាមសំយ៉ាបផ្ទះគេ ពេលមានភ្លៀងធ្លាក់ម្តៗគឺយ៉ាប់ខ្លាំងណាស់។ រាល់ថ្ងៃលោកតារស់នៅ ភូមិប្រសាទ្ធ ឃុំជ្វា ស្រុកពញ្ញារលើ ខេត្តកណ្ដាល សូមជួយស៊ែរបន្តរផង គ្រែងមានសប្បុរធម៍ចង់ជួយលោកតា។

មានវីដេអូ៖ https://www.youtube.com/watch?time_continue=30&v=cVCUnptY3P8