ដឹងការពិតហើយ! ឌុច សុភា បកស្រាយប្រាប់មហាជន រឿងមន្ទិលសង្ស័យទំនាក់ទំនងស្នេហាជាមួយសម្តេចក្រុមព្រះ តាំងពី...(មានវីដេអូ)
ភ្នំពេញ៖ រឿងមន្ទិលការពីជិត ១០ឆ្នាំមុនល្បីថា «តារាសម្តែង ឌុច សុភា មានទំនាក់ទំនងស្នេហ៍ជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ» នោះ ត្រូវសាមីរងគ្រោះព្រោះពាក្យនិន្ទា តារាសម្តែងលេចធ្លោ ឌុច សុភា ចេញមុខមកជម្រះចម្ងល់ថា «មិនមែនជាការពិតឡើយ»
ហើយការលាឈប់ពីសិល្បៈមួយរយៈនោះក៏ដោយសារតែរឿងនេះដែរ ព្រោះតែនាងឈឺចិត្តស្អិតទ្រូងយ៉ាងខ្លាំង ខណៈដែលរឿងរ៉ាវនាងមិនបានធ្វើទាល់តែសោះ បែរជាវាយប្រហារនាងគ្មានអាសូរបែបនេះ។ តារាស្រីធ្លាប់សម្តែងរាប់សិបរឿង ឌុច សុភា បានឲ្យដឹងបន្ថែមថា «មិនត្រឹមតែគ្មានទំនាក់ទំនងស្នេហាជាមួយ សម្តេចក្រុមព្រះទេ ពោលគឺនាងខ្ញុំមិនដែលជួបមុខគាត់ម្តងណាឡើយ ហើយឲ្យកើតជាស្នេហាយ៉ាងម៉េច?»។ យ៉ាងណាការចូលប្រឡូកសិល្បៈវិញក្រោយបែកបាក់ជាមួយស្វាមីនោះ ត្រូវបាននាងបង្ហើបថា «មានអ្នកដឹកនាំចេះតែទទូចឲ្យនាងខ្ញុំចូលសម្តែងវិញ ហើយខ្ញុំក៏មកសម្តែងវិញតែម្តង» តែបើតាមចិត្តខឹងរបស់នាង ទំនងជាមិនប្រឡូកចូលសិល្បៈវិញទេ ព្រោះកិត្តិយសរបស់នាងត្រូវបានគេយកទៅលេងសើច។ សូមទស្សនាវីដេអូខាងក្រោម!!
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។