នារីម៉ាស្សា និងបុរសជាជនជាតិវៀតណាមចំនួន១១នាក់ ត្រូវនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ចុះឃាត់ខ្លួន ដែលស្នាក់នៅ និងលួចបំរើការងារខុសច្បាប់
ភ្នំពេញ៖ ជនជាតិវៀតណាមប្រុស ស្រីចំនួន ១១នាក់ ក្នុងនោះមានស្រី១០នាក់ ប្រុសម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនិតិវិធី នៃក្រសួងមហាផ្ទៃ បានធ្វើការចុះត្រួតពិនិត្យការស្នាក់នៅ និង បំពេញការងារខុសច្បាប់ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង ២និង ៣០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តាហាងម៉ាស្សា និង កោសជប់ មួយចំនួន ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ និង ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។