លើសពីអាណិត!!! ទារកកើតមកឆែបមាត់ ពិការភ្នែកទាំងសងខាង ត្រូវម្ដាយបោះចោលនៅ ពេទ្យកុមារជាតិ កំពុងស្រែកយំរកសប្បុរសជន ជួយជាបន្ទាន់
ភ្នំពេញៈ ទារកដែលកើតមកឆែបមាត់ និងពិការភ្នែកទាំងសងខាងម្តាយបោះចោលនៅពេទ្យកុមារជាតិ ព្រោះកើតមកឆែបមាត់ពិការភ្នែកទាំងសងខាង ឥលូវគូថរលាកខ្លាំងឡើងដំបៅយំរហូត បានពេទ្យនិងឪពុកម្តាយអ្នកជំងឺដែលកំពុងសម្រាកក្បែរនោះជួយមើលថែបណ្ដោះអាសន្នសិន ។
ជួយ Share ផង ក្រែងមានសប្បុរសជន រឺអង្គការណាជួយព្រោះពេទ្យរវល់ណាស់ ក្រែងគាត់មិនមានពេលបានមើលឌិតដល់ (មិនមែនបន្ទោសពេទ្យទេ) តែក្មេងដ៏កំសត់នេះកំពុងខ្វះខាតខោអាវ ខោទឹកនោម ម្សៅ ក្រដាសសើម (និយាយរួមគឺសំភារះទារកទើបកើត) បើគិតត្រឹមម៉ោង០៧ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ ។ ក្មេងដ៏កំសត់នេះ ត្រូវគេជួយមើលថែបណ្ដោះអាសន្ន និងកំពុងសម្រាកនៅមន្ទីរពេទ្យ កុមារជាតិ អារគារA សូមអរគុណដល់មន្ទីរពេទ្យកុមារជាតិ និងអាណាព្យាបាលអ្នកជំងឺដែលសម្រាកក្បែរនោះដែលបានជួយមើល៕ ដោយៈ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។