ភ្នំពេញ៖ មន្ទីរពេទ្យកុមារជាតិ ដ៏ធំមួយនៅប្រទេសកម្ពុជា បានធ្វើឲ្យសមាជិកគ្រួសារក្មេងស្រីម្នាក់ កើតទុក្ខមិនសុខចិត្ត ដោយគ្រាន់តែដេរនិងលាងរបួសបន្តិទាមទារប្រាក់ចំនួន២៥០ដុល្លារ ដោយក្តីអាណិតកូនជាពន់ពេកម្តាយក្មេងស្រីបានស្វះស្វែងខ្វីលុយគេ ដើម្បីយកមកព្យាបាលកូនស្រីទៀតផង។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា News Report បានធ្វើការបង្ហោះវីដេអូមួយទាក់ទងទៅនឹងបងប្រុសម្នាក់គាត់គ្រាន់តែចង់សួរទៅបងប្អូនឲ្យជួយពិចារណា និងជួយផ្តល់យោបល់ផង ដោយនៅក្នុងគណនីហ្វេសប៊ុកនោះបានរៀបរាប់ថា "មានសាលាឯកជនមួយកន្លែងហើយគាត់បានជួបគ្រោះថ្នាក់នៅក្នុងសាលា នៅពេលចឹងទៅ ទៅពេទ្យរុស្ស៊ី ពេទ្យរុស្ស៊ីគេអត់ទទួលទេ ហើយក៏បញ្ជួនទៅពេទ្យកុមារជាតិ ពេលទៅដល់ពេទ្យកុមារជាតិ ពេទ្យកុមារជាតិទាមទារលុយ ២៥០ដុល្លារ ក្នុងការលាងរបួសនិងដេរ ហើយបងប្រុសគ្មានតែចង់សួរថា តើសាលាឯកជន នៅពេលដែលជួបគ្រោះថ្នាក់នៅក្នុងសាលា តើសាលាមានភាពទទួលខុសត្រូវអ្វីខ្លះ ដូចជាជួយចេញថ្លៃព្យាបាល ឬក៏ជួយចេញជាសោរហុយអ្វីខ្លះ ព្រោះអីពេលគ្រោះថ្នាក់នឹងគឺគ្រោះថ្នាក់នៅក្នុងសាលាទេ ហើយគាត់ក៏បានជួបគ្រោះថ្នាក់ដោយចៃដន្យ មុតដៃនឹងបង្អូចសាលា ហើយគ្រាន់តែគាត់ចូលមួយភ្លែតនឹងខាងមន្ទីរពេទ្យទាមទារលុយ ២៥០ដុល្លារ..."។ បងប្រុសក៏បានបន្ថែមទៀតថា "មិនសមដាក់ឈ្មោះជាមន្ទីរពេទ្យកុមារជាតិទេ គ្រាន់តែចូលដេររបួសបន្តិចទារលុយ ២៥០ដុល្លារ"។ បងប្រុសក៏បានបន្តទៀតថា "ពេទ្យកុមារជាតិមិន មិចបានដាក់ឈ្មោះពេទ្យកុមារជាតិ ដូចជាយកលុយថ្លៃពេកហើយ អត់ដូចមន្ទីរពេទ្យគន្ធបុប្ផាសោះ ពេទ្យកុមារជាតិជាពេទ្យរបស់ជាតិ មិនគួរណាស៊ីលុយថ្លៃបែបនេះទេ"។
មានវីដេអូ៖ ដោយ៖ និមល