រំភើបណាស់...អ្នកនាង ឈិត សុជាតា គ្រាន់តែទទួលដំណឹងពីកុមារអភ័ព្វដែលត្រូវម្តាយបោះបង់ចោលភ្លាម មិនរុញរាទៅសួរសុខទុក្ខទាំងព្រឹកព្រលឹមតែម្តង...(មានវីដេអូ)
-

ក្រោយពីឃើញបានឃើញវីដេអូផុសជាច្រើនទាក់ទងនិងក្មេងតូចមួយដែលម្តាយចិត្តអប្រិយយកកូនមកបោះចោលដូចជាសំរាប ពេលដែលកូនកើតមក មាត់ឆែប ភ្នែកក៏ពិការ ទាំងសងខាង ឥលូវគូថរលាកខ្លាំងឡើងដំបៅ យំស្រែករកម្តាយ តើគាត់ពិបាកខ្លាំងយ៉ាងណា តើនេះជាកំហុសរបស់គាត់ឬដែលកើតមកមានកាយសប្បទានមិនគ្រប់គ្រាន់ បែបនេះ???? ភ្លាមនោះនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ឈិត សុជាតា បានធ្វើការបង្ហោះសារដោយក្តីអាណិតក្មេងតូចនោះ ដោយអ្នកនាងបានរៀបរាប់ថា​ "មានអ្នកណាចង់ទៅមើលទារកនេះទេ??? គាត់នៅពេទ្យកុមាជាតិ អាគាA។ ស្អែកខ្ញុំយកសំលៀកបំពាក់ ថ្នាំបំបាត់រលាក និង សំភារះខ្លះទៅជួយ គាត់។ បើមានឆាតមក ក្រែងទៅបានជាគ្នា"។ យ៉ាងណាមិញ ក៏មានអ្នកចូលមកខមិនសរសើរពីទឹកចិត្តរបស់អ្នកនាង ព្រមទាំងខចិត្តចំពោះអ្នកម្តាយដែលមិនបានមើលថែរកូន ថែមទាំងយកកូនមកបោះបង់ចោលគ្មានក្តីអាណិត៕

មានវីដេអូ៖ ដោយ៖ និមកល