អតីតតារាសម្តែងលោក សោ ពន្លឺ​ ទោះរស់នៅក្នុងប្រទេ​សអូ​ស្ត្រា​លី​ក៏ពិតមែន តែលោកនៅតែមានទឹកចិត្តជួយដល់សិល្បករខ្មែរយើងដែរ...
-

ភ្នំពេញ៖ អតីតតារាចម្រៀងល្បីល្បាញមួយរូបក្នុងអំឡុងឆ្នាំ ២០០០ និងជាម្ចាស់បទ “មិនស្រលាញ់អូនមិនបាន” និង “សុំមេមាន់” គឺលោក ចាន់ សម័យ​ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពខ្វះខាត ព្រមទាំងមានជំងឺជាប់ខ្លួនផងនោះ បានធ្វើឲ្យមហាជនជាច្រើនកើតក្តីអាណិតចំពោះរូបលោក និងកូនៗរបស់លោកជាខ្លាំង។ ក្រោយពីទទួលបានដំណឹងទាក់ទិននឹងអតីតតារាចម្រៀងលោក ចាន់ សម័យ ធ្វើឲ្យសិល្បករ សិល្បការិនី មិនអាចឈរស្ងៀមបាន ខ្នះខ្នែងជួយគ្រប់ៗគ្នា។ យ៉ាងណាមិញ សម្តេច តេ​ជោ​ ហ៊ុ​ន សែន ក៏បានឧបត្ថម្ភប្រាក់ចំនួន១ម៉ឺនដុល្លារ និងលោកឧកញ៉ាក្មេង ឡេង ណាវ៉ាត្រា ឧបត្ថដីមួយឡូតិ៍ សម្រាប់លោក ចាន់ សម័យ សាងសង់ផ្ទះដែរ។ ទន្ទឹមនឹងការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកនោះ អតីតតារាសម្តែងក្នុងទស្សវត្តន៍ 2000 លោក សោ ពន្លឺ​ ដែលប្រិយមិត្តប្រាកដជាចាំច្បាស់ថា បានដើរជាតួអង្គ គួចាលើយ ក្នុងបទចម្រៀង “មិនស្រឡាញ់អូនមិនបាន” របស់លោក ចាន់ សម័យដោយសព្វថ្ងៃនេះ លោក សោ ពន្លឺ កំពុងតែរស់នៅក្នុងប្រទេ​សអូ​ស្ត្រា​លី​ លោកក៏បានផ្ញើថវិកាចំនួន ១០០ដុល្លារអាមេរិក ជូនចំពោះលោក ចាន់ សម័យ ផងដែរ នេះបើតាមការឲ្យដឹងពីបណ្តាញសង្គមរបស់អ្នកនាង ស៊ិន ឧត្តមផល្លា បានលើកឡើង។ យ៉ាងណាមិញក៏មានអ្នកលើកទឹកចិត្ត និងគាំទ្រលោក ចាន់ សម័យ ឲ្យជួបតែរឿងល្អនៅក្នុងជីវិតចាប់ពីពេលនេះតទៅ។

ប្រភព៖​ Sin Oudom Phalla