សូមប្រុងប្រយ័ត្ន...លោក ខាន់ ជេមស៍ ត្រូវជនអនាមិកលួចគណនីហ្វេសប៊ុក ដើរខ្ចីលុយគេពេញហ្វេសប៊ុក...(មានវីដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុករបសលោក ខាន់ ជេមស៍ បានបង្ហោះសារថា"មានលុយអត់ វេអោយ ៥០០$​ សិនមក​ ល្ងាចតិចវេអោយវិញ"។ លោកក៏បានប្រាប់ថា គណនីហ្វេសប៊ុករបស់លោកបានប្រាប់ថា ជនអនាមិក Hack យកទៅប្រើប្រាស់បោកបញ្ឆោតយកលុយពីសំណាក់មិត្តភក្រនៅក្នុងសិល្បៈរាប់សិននាក់ ប៉ុន្តែមិនទាន់ដឹងមានអ្នកណាខ្លះចាញ់បោកនោះទេ គ្រាន់តែដំណឹងនេះបានកក្រើកពេញពិភពសិល្បៈតែម្តងតាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ។ លោក ឡុង សុគិរី បុគ្គលិកផ្នែកទីផ្សាររបស់សមាគមសិល្បៈ បានឲ្យដឹងថា «សូម្បីតែខ្ញុំក៏ត្រូវអាខោនរបស់ ខាន់ ជេមស៍ ឆាតមកខ្ចីលុយ ៥០០ដុល្លារ» តែជាសំណាងល្អមួយដែរលោកមិនបានប្រគល់តាមការខ្ចីរបស់​ជន​ខិល​ខូច​លួយ​គណនីហ្វេសប៊ុកតារាចម្រៀង ជេមស៍ នោះទេ ដោយខ្លួនលោកផ្ទាល់បានប្រាប់តារាញូស៍ បន្ថែមថា «ពេលឃើញអញ្ចឹងខ្ញុំខលទៅសួរផ្ទាល់លោក ខាន់ ជេមស៍ តបថា មានមនុស្សជាច្រើនបានខលមកសួររឿងនេះ ហើយលោកបានប្រាប់ថា គណនីហ្វេសប៊ុកត្រូវបានគេលួចទាំងពីល្ងាចមិញម្ល៉េះ»។

មានវីដេអូ៖ ដោយ៖ និស្ស