ឃាត់ខ្លួនជន​ជាតិចិន ​មួយក្រុមបង្ក​ហិង្សា វាយ​តបគ្នា នៅក្នុង​កាស៊ីណូ វិមាន​ខ្សាច់​ស នៅ​ព្រះសីហនុ របួសម្នាក់ ចាប់ខ្លួន៥នាក់
-

ព្រះសីហនុៈ កាលពី​ម៉ោងជាង១២ ពាក់​កណ្តាលអធ្រាត្រ មានករណីហិង្សា​ ដោយ​ចេតនាមួយកើតឡើង រវាង​ជនជាតិ​ចិន​ និង​ជនជាតិ​ចិនមួយក្រុម ខ្លះ​ជិះ​រថយន្ត និង​ខ្លះទៀត​ជិះ​ម៉ូតូ​កង់​បី បាននាំគ្នា​ចូលទៅ​អុកឡុក និង​វាយ​ជន​ជាតិចិន​ដូចគ្នា នៅក្នុង​កាស៊ីណូ វិមាន​ខ្សាច់​ស មួយកន្លែងស្ថិតនៅ ក្រុង​ព្រះសីហនុ ឈានចូល​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅ​ក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុងខេត្ត​ព្រះសីហនុ។ សមត្ថកិច្ច​ ឃាត់ខ្លួនបាន៥នាក់។

ក្រោយពេលកើតហេតុ​ សម្ថតកិច្ចបាន ចុះទៅឃាត់ខ្លួន​​ជនជាតិ​ចិន ៥នាក់ ក្នុងនោះ​មាន​ម្នាក់​រងរបួស​មធ្យម​ត្រូវបាន ​បញ្ជូនទៅ​ព្យាបាល​នៅមន្ទី​ពេទ្យ​បង្អែក ​ខេត្ត​ព្រះសីហនុ រីឯ​បក្ខពួក​របស់គេ​ផ្សេងទៀត​បាន​រត់គេចខ្លួន​អស់។ ជនសង្ស័យ​ទាំងនេះ​ត្រូវបាន​កម្លាំង​ជំនាញ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្រង់​យក​អត្តសញ្ញាណ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕