ទឹកចិត្តល្អណាស់ លោកឧកញ៉ា ទៀ វិចិត្រ សូមសសើរ ហេតុតែចង់ជួយ សត្វឆ្កែ១០ក្បាល ពីរបុរសម្នាក់
-

ខេត្តព្រះសីហនុៈ ដោយសារតែចង់សង្គ្រោះជីវិតសត្វឆ្កែជាង១០ក្បាល ដែលបុរសម្នាក់ដឹកតាមម៉ូតូតាមផ្លូវជាតិលេខ៣ (កំពត.វាលរេញ) យកមកលក់អោយគេធ្វើជាអាហារនៅ ខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។ លោកឧកញ៉ា ទៀ វិចិត្រ បានអង្វរសុំទិញយកសត្វឆ្កែទាំងអស់នេះ ដើម្បីលែងអោយរស់ជិវិត រួចផុតពីការសម្លាប់ធ្វើជាអាហារ ប៉ុន្តែសោកស្តាយបំផុតដោយសារតែ បុរសអ្នកធ្វើអាជីវកម្មដឹកឆ្កែយកទៅលក់ គាត់ពុំព្រមឡើយ បើទោះជាលោកឧកញ៉ាអោយជាតម្លៃទ្វេរគុណ ឫក៍លក់តម្លៃប៉ុន្មានក៍ដោយ ក្រោមហេតុផលថា ខ្លាចដាច់ម៉ូយដែលទទួលទិញសត្វឆ្កែ សម្លាប់លក់ធ្វើជាហារ។

ជុំវិញករណីនេះលោកឧកញ៉ា ទៀ វិចិត្រ បានសម្តែងការសោកស្តាយ ដែលមិនអាចជួយសង្គ្រោះ ជីវិតសត្វឆ្កែជាង១០ក្បាលនេះបាន និងថានេះគ្រាន់តែជាសន្តានចិត្តមនុស្សធម៍សុទ្ធសាធ មិនប៉ះពាល់ទៅលើសិទ្ធិសម្រេចរបស់ម្ចាស់ អាជីវកម្មអ្នកយកសត្វឆ្កែទៅលក់ឡើយ។ នេះចាត់ទុកថា សត្វឆ្កែទាំងជាង១០ក្បាលនេះគ្មានសំណាងរួចផុតពីសេចក្តីស្លាប់ឡើយ បើទោះជាបានជួបជាមួយមនុស្សចិត្តបុណ្យដោយចៃដន្យហើយនោះ៕