រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨ កញ្ញា ភឿន រាត្រី ប្រធានតំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យប្រចាំរាជធានីភ្នំពេញ លោក ម៉ាន រក្សា ប្រធានតំណាងស្រុកស្វាយចេក បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខដល់ប្អូនស្រី លឿន សុីដា និស្សិតឆ្នាំទីពីរ មកពីស្រុកស្វាយចេក ដែលកំពុងនឹងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសមៈ បន្ទាប់ពីទទួលរងនូវគ្រោះថ្នាក់ ដោយត្រូវជនមិនស្គាល់មុខលបវាយពីក្រោយពេលធ្វើដំណើរទៅសាលា។ ក្នុងពេលចុះសួរសុខទុក្ខនោះផងដែរ ក្រុមការងារតំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ បាននាំយកនូវថវិកាចំនួន ៨០០,០០០រៀល(ប្រាំបីសែនរៀល) ដែលជាការឧបត្ថម្ភដ៏ខ្ពង់ខ្ពង់ពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ប្រគល់ជូនទៅដល់ក្រុមគ្រួសាររបស់និស្សិតរងគ្រោះ ដើម្បីជួយសម្រួលក្នុងការព្យាបាល។ ជំនួសមុខអោយ ប្អូនស្រី លឿន សុីដា និងក្រុមគ្រួសារ តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រៅ ដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ នូវទឹកចិត្តដ៏ថ្លៃថ្លា ដែរតែងតែយកចិត្តទុកដាក់នូវរាល់បញ្ហាលំបាកនានារបស់និស្សិតខេត្តបន្ទាយមានជ័យ ដែរកំពុងបន្តការសិក្សានៅរាជធានីភ្នំពេញ។ ជាចុងក្រោយ ក្រុមការងារនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ សូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក តាមជួយថែរក្សា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ឱ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណះ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ តំណាងយុវនិស្សិត ខេត្តបន្ទាយមានជ័យ