ជិតដេកគុកហើយ នៅញញឹមស្រស់ទៀត!! នគរបាលខេត្តតាកែវឃាត់ខ្លួនបុរសម្នាក់ប្រើប្រាស់អាវុធខុសច្បាប់
-

ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកសំរោង បានឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ពន្ធ័ករណី ប្រើប្រាស់អាវុធខុសច្បាប់ នៅវេលាម៉ោង២៤និង៤០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រៃនាងពួន ឃំុជំុរះពេន ស្រុកសំរោង ខេត្តតាកែវ។

លោកមឿង សារុន អធិការនគរបាល ស្រុកសំរោង បានឲ្យដឹងថាជនសង្ស័យឈ្មោះស៉ឹម សំ ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅ រស់នៅភូមិស្វាយទង ឃំុខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានមុខរបរមិនពិតប្រាកដ ។ លោកអធិការបានបន្តទៀតថា នៅវេលាម៉ោងខាងលើ កំលាំងរបស់លោកបានដើរល្បាត ក្នុងភូមិសាស្រ្ត ដោយសហការជាមួយកំលាំងប្រជាការពារភូមិ បានជួបប្រទះជនសង្ស័យ រួចក៏បានធ្វើការត្រួតពិនិត្យ បានរកឃើញមានអាវុធខ្លីមួយដើមម៉ាកK59 មានបង់មួយ មានគ្រាប់២។ សមត្ថកិច្ច ក៏បានចាប់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណំុរឿង ទៅតាមនិតិវិធីច្បាប់៕ ដោយៈ ភារ៉ា