រ៉េត ស៊ូហ្សាណា រំភើបចិត្តខ្លាំង ពេលមានពុកម៉ែបងប្អូនស្គាល់កាន់តែច្រើន ហើយកាន់តែរំភើបពេលក្តីស្រម៉ៃបានដូចបំណង...
-

ភ្នំពេញ៖ អតីតកូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា គឺកញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហាញពេញចិត្ត ពេញថ្លើម ជាមួយការងារសិល្បៈដែលកញ្ញាទទួលបានរាល់ថ្ងៃ ដែលខាងផលិតកម្មតម្រូវទាំងការសម្តែង និងច្រៀង រួមទាំងស្ពតពាណិជ្ជកម្មមួយចំនួន ដែលរូបនាងផ្ទាល់តែងតែខំប្រឹងអស់ពីសមត្ថភាព មិនថាលំបាកយ៉ាងណា រហូតធ្វើឲ្យអ្នករួមអាជីពលួចសរសើរថា ជាក្មេងដែលពោលពេញទៅដោយសមត្ថភាព​ និងការខំប្រឹងខ្លាំងណាស់។ តារាចម្រៀងវ័យមិនទាន់ ១៨ឆ្នាំ រូបនេះ បានទទួលការគាំទ្រជាច្រើនពីសំណាក់មហាជន ក៏ដូចជាប្រិយមិត្ត ហើយកញ្ញាក៏មានទីផ្សារច្រើនគួរសម ថ្វីត្បិតតែកញ្ញាមិនទាន់បានចេញទៅសម្តែងនៅក្រៅប្រទេសក្តៅ។ យ៉ាងណាមិញតារាស្រីវ័យ១៨ឆ្នាំរូបនេះ ក៏មានអារម្មណ៍រំភើប ដែលរូបនាងល្បីទាំងវ័យក្មេង "នេះគឺជាក្តីស្រមៃរបស់ខ្ញុំ ហេីយវាក៏បានក្លាយជាការពិត! ដោយភាពមិនចុះចាញ់"។​ ទន្ទឹមនឹងនេះក៏មានអ្នកគាំទ្រជាច្រើន កោតសរសើរចំពោះកញ្ញា និងគាំទ្រកញ្ញាជានិច្ចផងដែរ៕

ប្រភពរូប៖ រ៉េត ស៊ូហ្សាណា