លោក វិល្លាម៖ «វាមិនដែលស្រុកណាមកធ្វេីបង្គោលកណ្ដាលផ្លូវដូចស្រុកខ្មែរ»
ណារ៉ា
-

តាមប្រភពហ្វេសប៊ុកប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះបានបង្ហោះសាររិះគន់ពាក់ព័ន្ធបង្គោលភ្លើងកណ្ដាលផ្លូវនៅម្ដុំទឹកថ្លា ។

លោកបានរៀបរាប់ថា៖ «វាមិនដែលស្រុកណាមកធ្វេីបង្គោលកណ្ដាលផ្លូវដូចស្រុកខ្មែរ ធ្វេីខុសរិះគន់អោយលេីកចេញក៏មិនព្រមលេីក បែរជាយកធុងទៅដាក់ត្រងទឹក . អោយដាក់អំពូល ដេីម្បីជាសញ្ញា បែរជាដាក់ប៉ុនមេដៃ ។ ឥលូវឡានធំបុកឡេីងប៉េីងធុង សំណាងហេីយ បេីបែកធុងត្រូវសងទៀត !!! ហាហាហា» ៕