សម្ដីមួយឃ្លាចុងក្រោយរបស់ជនជាតិជប៉ុនម្នាក់និយាយចេញមកឈឺដូចយកម្រាមដៃចាក់ចំកែវភ្នែក
ណារ៉ា
-

#សម្តីរបស់ជនជាតិជប៉ុនម្នាក់ដែលបានផ្តល់ជំនួយដល់កម្ពុជា "ពួកយើងផ្តល់ជំនួយជួយដល់ប្រទេសរបស់អ្នក គឺមិនដែលសម្លឹងប្រយោជន៍ណាមួយពីប្រទេសរបស់អ្នកទេ តែព្រោះពួកយើងស្គាល់រសជាតិនៃការលំបាក វេទនា ដោយសារប្រទេសរបស់ពួកយើងធ្លាប់ឆ្លងកាត់សង្គ្រាមនុយក្លីអែ ស្លាប់រាប់ម៉ឺន របួសរាប់ម៉ឺន ហើយស្ថានភាពភូមិសាស្រ្តមិនអំណោយផលដូចប្រទេសអ្នកទេ ប្រទេសជប៉ុនជួបតែគ្រោះធម្មជាតិស្លាប់ស្ទើរតែច្រើនជាងសង្រ្គាម ការលំបាកហួសនឹងថ្លែង តែកត្តាទាំងនេះវាមិនបានធ្វើអោយពួកយើងចុះចាញ់ឡើយ តែជាហេតុបង្រៀនអោយពួកយើងកាន់តែរឹងមាំរហូតប្រទេសជប៉ុនអាចក្លាយជាទីពឹងសម្រាប់បណ្តាប្រទេសក្រីក្រដទៃបាន ព្រោះហេតុនេះហើយបានជាពួកយើងស្គាល់អារម្មណ៍នៃការលំបាកវេទនា ការអត់ឃ្លាន ខ្វះខាត ទើបកើតចិត្តចេះតែចង់ជួយប្រទេសដែលកំពុងជួបការខ្វះខាតដោយគ្មានចង់បានអ្វីពីប្រទេសទាំងនោះឡើយ។ តែអ្នកកុំចេះតែត្រេកអរនឹងការជួយរបស់អ្នកដទៃពេក ព្រោះវាធ្វើអោយអ្នកមិនអាចជួយខ្លួនឯងបាន ។ "