សូមបងប្អូនជួយស៊ែរឲ្យបានដឹងដល់សម្ដេចផង...ប្អូនប្រុស តាំង គីមឡេង អំពាវនាវសូមសម្ដេចមេត្ដាជួយសម្រួលនិងជួយបញ្ចប់គំរោងសាងសង់សាលាចុងក្រោយផង
ណារ៉ា
-

យោងហ្វេសប៊ុកយុវជនគំរូ តាំង គីមឡេង ប៉ុន្មាននាទីមុននេះបានបង្ហោះសារអំពាវនាវសុំអោយសម្ដេចតេជោមេត្ដាជួយសម្រួលនិងជួយបញ្ចប់គំរោងសាងសង់សាលាចុងក្រោយផង ។

ប្អូនប្រុសបានសរសេររៀបរាប់ថា៖ «សូមលើកម្រាមដៃ១០ សម្ដែងការគោរពដ៏ខ្ពង់ខ្ពស់ពីចៅជូន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា Samdech Hun Sen, Cambodian Prime Minister មេត្តាជួយសម្រួលនិងជួយបញ្ចប់គំរោងសាងសង់សាលាចុងក្រោយដែលស្ថិតក្នុង ភូមិពពក ឃុំសំរោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលសាលាមួយនេះបានសាងសង់50% ទៅហើយតែចៅខ្វះលទ្ធភាពបន្តមានតែការស្នើសុំពី សម្តេច មេត្តាជួយដល់ប្អូនៗដែលរស់នៅក្នុងតំបន់ដាច់ស្រយ៉ាលអាចបានអាគារថ្ម៣បន្ទប់បានសិក្សាបន្តដូចគេផងដែរ
ជាលើកទី១ ដែលចៅហ៊ានផុសស្នើសុំពី សម្តេច ដើម្បីជួយប្អូនៗនៅទីនោះដោយចៅអាណិតចង់ឃើញពួកគាត់បានសាលាថ្មល្អដូចគេ» ៕