កំសត់ណាស់អ្នកម្តាយលោកពុកកូនអើយ...លោកយាយមានជំងឺរ៉ាំរ៉ៃ ចំណែកលោកតាដើរលើកដី ដើម្បីយកលុយបន្តិចបន្តួចនោះទៅទិញថ្នាំឲ្យប្រពន្ធ និងទិញអង្ករសំរាប់ដាំបាយហូបតែប៉ុណ្ណោះ...(មានវីដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុករបស់ព្រះតេជគុណ កក្តដា សុភ័ណ្ឌ បានបង្ហោះរូបភាពនិងវីដេអូឃ្លីបមួយ គួរឲ្យអាណិត ដោយនៅក្នុងវីដេអូមួយនោះ បានបង្ហាញពីលោកយាយ លោកតា​ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកខ្លាំងមែនទែន ដែលជាហេតុធ្វើឲ្យព្រះតេជគុណទប់ទឹកភ្នែកសឹងតែមិនជាប់ ព្រោះមើលទៅសភាពរបស់លោកយាយគឺលំបាកខ្លាំងមែនទែន ដោយលោកយាយនិងលោកតា ទាំងពីរស្ថិតនៅ ភូមិស្វាយជំរៅ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅក្នុងគណនីហ្វេសប៊ុករបស់ព្រះតេជគុណបានបន្តទៀតថា "សូមមេត្តាជួយ Share ម្នាក់មួយផងបានទេបងប្អូនដើម្បីជួយដល់លោកយាយលោកតាផងបានទេគួរអោយអាណិតលោកយាយណាស់ឈឺហើយអត់មានលុយសម្រាប់ទៅព្យាបាលជំងឺនៅពេទ្យទៀតហើយលោកតាក៏ដើលលើកដីអោយគេដើម្បីដូចជាអង្ករយកមកចិញ្ចឹមជីវិតលោកយាយទៀតពិតជាអាណិតពួកណាស់អត់មានកូនចៅអីទេចាស់ៗអស់ហើយតែនៅមកពិបាកយ៉ាងនេះទៀតចឹងហើយសូមញាតិញោមដែលមានសទ្ធាជ្រះថ្លាមេត្តាជួយដល់ពួកគាត់ម្នាក់តិចផងបានទេ??សំរាប់ព័ត៍មានលំអិតខលមកសួរតាមរយៈលេខរបស់ខ្ញុំព្រះករុណាអាត្មាភាពបានតាមរយៈលេខ☎087313246"។

មានវីដេអូ៖ ប្រភព៖​ Kakada Sophorn