សូមជួយស៊ែរឲ្យបានដល់ សម្ដេចតេជោ ហ៊ុន សែន ផងព្រោះតែទឹកលុយ ប្រទេសលែងមានច្បាប់ អស់ហើយ....(មានវីដេអូ)
-

ខេត្តកណ្តាលៈ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា១៨ៈ០០នាទី ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH-2039 តែម្នាក់ឯងចេញពីផ្ទះទៅលេងបុណ្យបញ្ចុះខណ្ឌសីមាវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ លុះនៅវេលាម៉ោងកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះ ចេក ភាព ជិះម៉ូតូចេញពីវត្តត្រលប់មកផ្ទះវិញដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្ថិតនៅលើចិញ្ចើមផ្លូវជាតិ២១ចំហៀងខាងកើត ស្រាប់តែមានជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកខាងឆ្វេង បណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ។

ក្នុងហេតុការណ៏នេះ សម្ថតកិច្ចបានធ្វើការស្រាវជ្រាវ រកឃើញមុខសញ្ញាជនសង្ស័យ បានចំនួន៦នាក់ ធ្វើការឃាត់ខ្លួនភ្លាមៗ។ ក្នុងនោះសម្ថតកិច្ច ធ្វើការដក់ហូតវត្ថុតាំងបានរួមមាន ម៉ូតូ​ចំនួន​ ០២​គ្រឿង​ ម៉ាក​ Honda​ SL​ ពណ៌​ទឹកប្រាក់​ គ្មាន​ស្លាក​លេខ​ ០១​គ្រឿង​ទៀត ម៉ាក​ Suzuki​ Nex​ ពណ៌​ក្រហម​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ 1U-5738​ ​​ដាវ​ចំនួន​ ០២​ដើម​ កាំបិត​ចំនួន​ ០២​ដើម​​ ទូរស័ព្ទ​ចល័ត​ចំនួន​ ០៦​គ្រឿង​។
ជនសង្ស័យទាំង៦នាក់ ត្រូវបានសមត្ថកិច្ច បំពេញសំណុំរឿងដើម្បី បញ្ជូនទៅតុលាការ ។ ស្រាប់តែកាលពីថ្ងៃទី០២ កក្តដា ២០១៨នេះ លោក ងួន វុទ្ធី អនុប្រធានសាលាដំបូង ខេត្តកណ្តាល និងជាចៅក្រមសើុបសួរសាលាដំបូង ខេត្តកណ្តាល បានសម្រេចចេញដីកាបង្គាប់ឲ្យដោះលែង ឈ្មោះ បេង​ តាំង​អេ​ង​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​កាប់​ជ្រូក​លក់ ដែលជាប់ចោទពីបទ "សមគំនិតក្នុងអំពើរឃាតកម្ម" ដែលប្រព្រឹត្តនៅភូមិព្រែកគង់ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ។
ធ្វើឲ្យម្តាយជនរងគ្រោះ ដែលត្រូវក្រុមជនដៃដល់កាប់ប្រហារកូនគាត់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ២១ បានស្រែកដង្ហើយសុំឱ្យសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ជូនកូនគាត់ ខណៈដែលលោក ងួន វុទ្ធី អនុប្រធានតុលាការ ខេត្តកណ្តាល បានដោះលែងជនសង្ស័យម្នាក់ឈ្មោះ បេង តាំងអេង ដែលជាប់ពាក់ព័ន្ធ នឹងករណីឃាតកម្មខាងលើ ។
ស្ត្រីឈ្មោះ គីម ស៊្រីម ជាម្តាយរបស់ជនរងគ្រោះបាននិយាយរៀបរាប់ថា កូនរបស់គាត់ឈ្មោះ ចេក ភាព ភេទប្រុស អាយុ២០ឆ្នាំ ត្រូវបានក្រុមក្មេងស្ទាវតាមកាប់ប្រហារបណ្តាលឲ្យស្លាប់ រហូតមកដល់ពេលនេះ តុលាការមិនទាន់រកយុត្តិធម៌បាននៅឡើយទេ ឥឡូវបែរជាដោះលែងជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យទាំង៦ ដែលសមត្ថកិច្ចប៉ូលីស បានចាប់បញ្ជូនទៅតុលាការ ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ។ មានវីដេអូរបស់អ្នកមីបានរៀបរាប់ខាងក្រោមៈ