សាហាវណាស់សូម្បីតែកូនស្រីបង្កើតខ្លួនឯងក៏មិនលើកលែងដែរ...ឪពុកបង្កើតធ្វើទារុណកម្មកូនស្រីទាំងពីរ និងចាប់រំលោភយ៉ាងសាហាវព្រៃផ្សៃ....
-

បន្ទាយមានជ័យ៖ កម្លាំងនគរបាល ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលស្រុកឯកភ្នំ បានចាប់បញ្ជូន ជនសង្ស័យម្នាក់ ដែលមានទីលំនៅ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទរំលោភនិងធ្វើទារុណ កម្មលើកូនស្រីបង្កើតរបស់ខ្លួនដល់ទៅ២នាក់ កាលពីរសៀល ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៨។

ជនសង្ស័យមានជាឪពុកមានឈ្មោះ ឡុង សុធា ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ចំណែកក្មេងស្រីរងគ្រោះ ទី១. ឡ.ល.ត ភេទស្រី អាយុ០៨ឆ្នាំ និងទី២. ឡ.ដ.ឡ ភេទស្រី អាយុ០៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយៈ និស្ស