ឡើងកប់...កញ្ញា​ ឌី សូនីតា ភ្ញាក់ផ្អើលខ្លាំងដល់ហូរទឹកភ្នែក នៅមុនថ្ងៃខួបកំណើតមកដល់...(មានវីដេអូ)
-

តារាសម្តែងដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជា ដែលតែងតែមានឃ្លីបវីដេអូសប្បាយ រវាង BRO AND SIS កញ្ញា ឌី សូនីតា ត្រូវបានក្រុមគ្រួសារ ព្រមជាមួយលោក អេឡិច រ៉ូហ្សា ស៊ុបប្រាយរហូតដល់ហូតទឹកភ្នែក។ កាលពីប៉ុន្មានមុននេះ អ្នកម្តាយជាទីស្រលាញ់របស់កញ្ញា ក៏បានជូនកាដូទៅកូនមុនខួបកំណើត ធ្វើដោយដៃផ្ទាល់។ យ៉ាងណាមិញលោក អេឡិច រ៉ូហ្សា ក៏មានកាដូពិសេសជូនដល់កញ្ញាផងដែរ ដែលនេះធ្វើឲ្យកញ្ញា ឌី សូនីតា ភ្ញាក់ផ្អើលយ៉ាងខ្លាំង​ នៅក្នុងវីដេអូនោះ លោកអេឡិច រ៉ូហ្សា ក៏បានធ្វើការសម្ភាសន៍ទៅកញ្ញា ហើយកញ្ញា ក៏បានរៀបរាប់ថា "នេះពិតជាកាដូមួយដ៏មានតំលៃមិនអាចកាត់ថ្លៃបាន នៅក្នុងថ្ងៃខួបកំណើតមួយនេះ"។ ទោះជាយ៉ាងណា កញ្ញា ឌី សូនីតា បានថ្លែអំណរគុណចំពោះអ្នកម្តាយ និងអ្នកទាំងអស់គ្នាដែលបានធ្វើឲ្យកញ្ញា សប្បាយចិត្តខ្លាំងដ៏ថ្នាក់នេះ។ អ្វីដែលធ្វើឲ្យកញ្ញាមិនអាចបំភ្លេចផងដែរនោះ គឺជាកាដូរបស់អ្នកមានគុណ ដែលលោកខំធ្វើដោយផ្ទាល់ដៃ ដោយកញ្ញាបានរៀបរាប់ទាំងអារម្មណ៍រំភើបថា "កាដូដ៏មានតម្លៃរបស់អ្នកម្តាយកូនមុនខួបកំណើត ធ្វើដោយដៃផ្ទាល់។ ម៉ែខានមានកាដូអោយកូនយូហើយតាំងពីកូនធំដឹងក្តីមក។ កាលនៅតូចក្រោមការគ្រប់គ្រងរបស់ម៉ែ ចឹងម៉ែអាចធ្វើអោយកូនបាន ប៉ុន្តែជីវភាពបានជំរុញអោយកូនក្លាយជាមេគ្រួសារ រហូតដល់ម៉ែគិតថា កូនម៉ែធំហើយ មានសប់គ្រប់ហើយ មិនត្រូវការឡើយរបស់តូចតាច។ ម៉ែហាក... ទោះបីកូនម៉ែធំហើយក្តី ប៉ុន្តែកូនរបស់ម៉ែនៅតែជាក្មេងស្រីឡិឡក់មិនដឹងអី ហើយត្រូវការកម្លាំងចិត្ត និងភាពកក់ក្តៅពីម៉ែដដែល ហើយរហូតទៅ ជាពិសេសកូននៅតែត្រូវការអារបស់ដែលម៉ែគិតថាវាតូចតាច ដែលម៉ែតែងតែអោយកូនណាម៉ែ។ វាមានតម្លៃជាងអ្វីទាំងអស់ណាម៉ែ។កូនស្រលាញ់ម៉ែកូនណាស់??????? #ជីវិតម៉ែកូន#កំសត់#វេទនា#លំបាក#តស៊ូ#ព្យាយាម#រឹងមាំ#រហូតមានថ្ងៃនេះ#ឌីសូនិត្តាកូនស្រីដែលឆ្លាតស្អាតគួរអោយស្រលាញ់របស់ម៉ែភាព?????"។

មានវីដេអូ៖ ប្រភព៖ Dy Sonita