អាជ្ញាធរមូលដ្ឋាន ក្រុងព្រះសីហនុ បានប្រកាសឲ្យប្រជាពលរដ្ឋដែលមានកូនតូចៗ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នេះជាលើកទី៤ហើយ ដែលប្រជានេសាទដាក់ម៉ងជាប់សត្វក្រពើ នៅអាងស្តុកទឹក
ព្រះសីហនុៈ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ អាជ្ញាធរមូលដ្ឋាន បានប្រកាសឲ្យប្រជាពលរដ្ឋដែលមានកូនតូចៗ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះនៅអាងទឹកមានក្រពើ។ ដែលនេះជាលើកទី៤ហើយ ដែលប្រជានេសាទដាក់ម៉ងជាប់សត្វក្រពើ នៅអាងស្តុកទឹក ព្រំប្រទល់ភូមិចំការកៅស៊ូ និងភូមិវាលធំ ឃុំជើងគោ និងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។