សមត្ថកិច្ចនគរបាល ស្រុកកញ្ជៀច ធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយពីរបុរសនេះស្រវឹងស្រា បានធ្វើសកម្មភាពហែកទង់ជាតិ និងទង់គណបក្ស សម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ អស់ចំនួន២ផ្ទាំង
ខេត្តព្រៃវែងៈ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ សមត្ថកិច្ចនគរបាល ស្រុកកញ្ជៀច ធ្វើការឃាត់ខ្លួនបុរសម្នាក់ មានឈ្មោះ ផូ ហយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិ ស្វាយចេក ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ក្រោយពីរបុរសនេះស្រវឹងស្រា បានធ្វើសកម្មភាពហែកទង់ជាតិ និងទង់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អស់ចំនួន២ផ្ទាំង ។
ក្រោយទទួលបានបណ្តឹងរបស់ឈ្មោះ ជុន អុល ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិគោកគង់កើត ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច បានប្តឹងសមត្ថកិច្ចថា នៅមុនពេលកើតហេតុ ខ្លួន និងសមាជិកបក្ស បាន កំពុងជិះម៉ូតូ២គ្រឿង ដោយមានដឹកមេក្រូចាក់ ដើម្បីឃោសនាក្នុងយុទ្ធនាការរកសម្លេងឆ្នោត តែខណៈនោះស្រាប់តែជនខាងលើ មិនដឹងជាស្រវឹងស្រាមកពីណាទេ បានស្ទុះទៅចាប់ដកដង្គាមអាគុយដែលកំពុងចាក់ផ្សាយ រួចឆក់យកទង់ជាតិ និងទង់សញ្ញាបក្ស ហើយហែកចោល ដោយបានធ្វើសកម្មភាពច្រង៉េង ច្រង៉ាងថែមទៀតផង។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។