បុរសជនជាតិ នីហ្សេរីយ៉ា ស្បែកខ្មៅ២នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីពួកគេធ្វើសកម្មភាព វាយតបគ្នានៅក្នុងផ្ទះជួល បង្កការភ្ញាក់ផ្អើល
ភ្នំពេញៈ បុរសជនជាតិស្បែកខ្មៅ២នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីពួកគេធ្វើសកម្មភាព វាយតបគ្នានៅក្នុងផ្ទះជួល កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិត នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមសម្ដីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលពាក់អាវយឺតប៉ារ៉ា បានដើរឡើងទៅកាន់ផ្ទះជួល របស់បុរសជាជនជាតិ នីហ្សេរីយ៉ាម្នាក់ទៀត ហើយបានធ្វើការអុកឡុក និងយកដំបងវាយទៅលើជនរងគ្រោះ ទើបមានការភ្ញាក់ផ្អើលទៅដល់កម្លាំងមានសម្ថកិច្ច ចុះទៅធ្វើការចាប់ឃាត់ខ្លួន យកកាន់នគរបាលប៉ុស្តិ៍ទំនប់ទឹក ដើម្បីធ្វើការសួរនាំតែម្តង ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។