ល្បិចដ៏ថោកទាបរបស់ឪពុកចុង..! ចំណាស់ម្នាក់ឱ្យកូនចុងអាយុ១២ឆ្នាំកោសខ្យល់មានអារម្មណ៍ចាប់រំលោភបានសម្រេច ស្ត្រីជាម្តាយប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន
-

ភ្នំពេញ៖បុរសវ័យចំណាស់ម្នាក់ចេញពីធ្វើការមានអាការមិនស្រួលខ្លួនប្រើកូនស្រីចុងអាយុ១២ឆ្នាំអោយកោសខ្យល់មានអារម្មណ៍ចាប់រំលោភបានសម្រេចម្តងស្ត្រីជាម្តាយប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនវាយខ្នោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះ ផ្លូវភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ជនសង្ស័យជាឪពុកចុងឈ្មោះទុំ សេរីវីអាយុ៣១ឆ្នាំមុខរបរខ្វៃជ្រូកស្នាក់នៅកន្លែងកើតហេតុខាងលើ។ ក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ។ តាមប្រភពពត៌មានពីក្រុមគ្រួសារបានអោយដឹងថានៅមុនពេលកើតហេតុនៅម៉ោង១រសៀលថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៨បុរសជាឪពុកចុងបានត្រឡប់មកពីមកពីខ្វៃជ្រូកវិញបានប្រើកូនស្រីចុងអោយកោសខ្យល់អោយខណៈពេលនាងកោសខ្យល់អិយឪពុកនោះស្រាប់តែបុរសជាឪពុកបានធ្វើសកម្មភាពចាប់រំលោភកូនស្រីបានសម្រេចម្តង។
​​ ប្រភពបន្តថា លុះរហូតដល់ព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៨ស្ត្រីម្តាយឃើញកូនស្រីដេកដណ្តប់ភួយ ថាមិនស្រួលខ្លួនក៏សួរនាំកូនស្រីហើយទើបបែកធ្លាយរឿងនិងបានទៅអោយគ្រូពេទ្យពិនិត្យរួចប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ឲ្យឃាត់ខ្លួនបុរសជាប្តីតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបានខណ្ឌឬស្សីកែវ៕