ទុក្ខជាន់ទុក្ខ...លោកយាយរស់នៅតែម្នាក់ឯង ផ្ទះត្រូវភ្លៀងខ្យល់បោកបក់ខ្ទេចដំបូល ដំបូលប្រក់មេឃ អត់ជញ្ជាំងមួយជំហៀង ភ្នែកក៏មើលមិនឃើញ ថែមទាំងចោរចិត្តអប្រិយ៍ចូលមកលួចលុយលោកយាយទៀត...(មានវីដេអូ)
-

ទុក្ខជាន់លើទុក្ខ លោកយាយរស់នៅតែម្នាក់ឯង ផ្ទះត្រូវភ្លៀងខ្យល់បោកបក់ខ្ទេចដំបូល ដំបូលប្រក់មេឃ អត់ជញ្ជាំងមួយជំហៀង ភ្នែកក៏មើលមិនឃើញ ខ្លួនក៏ជរា ទុក្ខប៉ុណ្ណេះហើយនៅមានអាចោរអត់ថ្លើមឈ្លៀតឱកាសចូលក្នុងផ្ទះប្រាប់ថាជួយតខ្សែភ្លើងអោយ តែបែរជាលួចលុយអស់ 70000រៀល ចោរអើយចោរ យាយគេយាយយើង អីក៏អត់ចិត្តថ្លើមម្លេះ មិនជួយហើយជាន់ពន្លិចទៀត សូមអរគុណ និង សូមជូនពរ ម្ចាស់ជុំនួយទាំងអស់សូមអោយមានសុខភាពល្អ សំណាងល្អ និងជៅគជ័យគ្រប់ភារកិច្ច។ លោកយាយស្ថិតនៅភូមិ ព្រែកជ្រៅ ឃុំរកាកោងទីពីរ ស្រុកមុខកំពូល ខេត្តកំពង់ចាម។

មានវីដេអូ៖ ប្រភព៖​ Jsun Keo