អាជ្ញាធរភូមិគីឡូម៉ែត្រ៤ បាននាំយកថវិការ ជូនឪពុកម្តាយក្មេងស្រីដែលធ្លាក់ពីលើផ្ទះ បណ្តាលឲ្យបាក់ដៃម្ខាង...
-

ព្រឹក ១៤ កក្កដា ២០១៨ អាជ្ញាធរភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល និងក្រុមការងារយុវជនក្រុង បាននាំយកថវិកាសប្បុរសជនទៅសួរសុខទុក្ខគ្រួសារក្មេងស្រីដែលបានធ្លាក់ពីលើផ្ទះបណ្តាលអោយបាក់ដៃ អាយុ ៧ ខែ ម្តាយឈ្មោះ រស់ ស្រីពៅ អាយុ ៣០ ឆ្នាំ ឪពុកឈ្មោះ សាំង ទ្រី អាយុ ៣៥ ឆ្នាំ អំណោយសប្បុរសជនរួមមាន ៖ លោក សូរ ចាន់ណារី មេបញ្ជាការវរៈព្រំដែន 911 ថវិកា 20 ម៉ឺនរៀល លោក រ៉េត រ៉ន ប្រធានការិយាល័យស្តីទីសាលាក្រុង ថវិកា 10 ម៉ឺនរៀល លោក ថៃ តាំងអៀង ( ឆាយ ) លក់គ្រឿងសំណង់ ថវិកា ២០ $ លោក អ៊ុយ ច័ន្ទរិទ្ធ ប្រធានក្រុមការងារយុវជនក្រុង អង្គរ 25 គីឡូ ទឹកសុទ្ធ 3 យួរ សូមគោរពជូនពរសប្បុរសជនទាំងអស់ ជួបតែសំណាងល្អគ្រប់ពេលវេលា សម្រេចបានជោគជ័យគ្រប់ភារៈកិច្ចការងារ កុំបីអាក់ខាន ។

ប្រភព៖ Uy Chanrith