ក្រោយពីរកឃើញ នឹងជួយសង្គ្រោះក្មេងៗ ចេញពីរូងភ្នំថាំហ្លួងរួចមក រដ្ឋាភិបាលថៃបានផ្តល់រង្វាន់ជាទីគាប់ចិត្តជូនដល់អ្នកស្ម័គ្រ ចំនួន...
ថៃ៖ រដ្ឋាភិបាលថៃបានប្រកាសពីគម្រោងរបស់ខ្លួនក្នុងការផ្ដល់រង្វាន់«វិស្សមកាលរយៈពេលមួយសប្ដាហ៍»ចំពោះអ្នកស្ម័គ្រចិត្តជួយសង្គ្រោះបរទេសដែលបានចូលរួមជួយសង្គ្រោះក្រុមបាល់ទាត់ជ្រូកព្រៃចេញពីរូងភ្នំថាំហ្លួងនៃខេត្តឈៀងរ៉ាយប្រទេសថៃ។
គួររំលឹកថានៅក្នុងប្រតិបត្តិការរយៈពេល១៨ថ្ងៃក្រុមអ្នកស្ម័គ្រចិត្តមកពីបណ្ដាប្រទេសជាច្រើនបានពួតដៃគ្នាជួយសង្គ្រោះក្មេងទាំង១៣នាក់ចេញពីរូងភ្នំខាងលើដោយជោគជ័យ។ អ្នកស្ម័គ្រចិត្តមួយចំនួនដែលកំពុងស្នាក់នៅខេត្តឈៀងរ៉ាយឬទីក្រុងបាងកកបានទទួលយករង្វាន់ពិសេសនោះរួចហើយប៉ុន្តែអ្នកដែលសម្រេចចិត្តធ្វើដំណើរត្រលប់ទៅប្រទេសរបស់ពួកគេភ្លាមៗនៅតែអាចមកទទួលយករង្វាន់នេះបាន។នេះបើតាមសម្ដីលោកWorawitTaechasupakulលេខាធិការក្រសួងទេសចរណ៍និងកីឡា។ គួរបញ្ជាក់ឲ្យដឹងថារង្វាន់«វិស្សមកាលរយៈពេលមួយសប្ដាហ៍»នេះមានរួមបញ្ចូលទាំងសំបុត្រយន្តហោះប្រភេទBusinessClassទៅមកនៃអាកាសចរណ៍ថៃ,កន្លែង ស្នាក់នៅ,ក្លាយជាសមាជិកThailandEliteដែលមានទិដ្ឋាការធ្វើដំណើររយៈពេល៥ឆ្នាំ។ ការចូលជាសមាជិកThailandEliteតាមធម្មតាមានតម្លៃ៥២០០០០បាតឬស្មើនឹង១៥៦០០ដុល្លារដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជាទទួលបានសេវាព្រលានយន្តហោះនិងសេវាអន្តោប្រវេសន៍ពិសេស,សិទ្ធិចូលលេងក្លិបកីឡាវាយកូនគោលរួមទាំងការបញ្ចុះតម្លៃលើស្ប៉ានិងការទិញឥវ៉ាន់ជាដើម។ ទោះបីជាយ៉ាងណាលោកYuthasakSupasornអភិបាលខេត្តឈៀងរ៉ាយបានប្រាប់ឲ្យដឹងថាចំនួនអ្នកស្ម័គ្រចិត្តដែលទទួលបានរង្វាន់នេះមិនទាន់ត្រូវបានកំណត់នៅឡើយទេហើយពួកគេនឹងពិភាក្សាលម្អិតបន្ថែមទៀតនៅក្នុងកិច្ចប្រជុំបន្ទាប់នាចុងខែនេះតែម្ដង៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។