ឲ្យតែចឹងៗដឹងតែចប់ហើយ!!! បុរសម្នាក់បើករថយន្ដ ម៉ាកឡិចស៊ីស ៤៧០ សង្ស័យស្រវឹង ដោយអាងខ្លួនជា ឧត្តមសេនីយ៍ បើករថយន្ត មកបុកជាមួយនឹងរថយន្ត កូរ៉ូឡា ទើបនឹងទិញជជែកគ្នាពេញផ្លូវ
-

ភ្នំពេញៈ នៅម៉ោង១១ៈ០០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មានហេតុការណ៏ភ្ញាក់ផ្អើល ដោយបុរសម្នាក់ បើករថយន្ដ ម៉ាកឡិចស៊ីស ៤៧០ ពាក់ស្លាកលេខភ្នំពេញ 2AI-4774 ដោយអាងខ្លួនជា ឧត្តមសេនីយ៍ សង្ស័យស្រវឹង បើករថយន្ត បុកជាមួយនឹងរថយន្តកូរ៉ូឡា ទើបនឹងទិញ បណ្តាលឲ្យខូចខាតបន្តិចបន្តួច និងមានរថយន្តម៉ាកវីហ្គូ ភ្នំពេញ 2T-0707 មកតាមក្រោយជួយដោះស្រាយ ក៏ជជែកគ្នាពេញផ្លូវ ដែលស្ថិតនៅចំណុចផ្លូវមុន្នីរ៉ែត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។