WOW កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល កម្ពុជា-ចិន បានចុះហត្ថលេខា ក្នុងការបង្កើនអាកាសយានដ្ឋានមួយដ៏ធំនៅ ខេត្តសៀមរាប នៅលើផ្ទៃដី១.៧០០ហិកតា ដែលគ្រោង នឹងបើកការដ្ឋានសាងសង់ ជាផ្លូវការបន្ទាប់ពីបោះឆ្នោតរួច
-

សៀមរាប៖ តាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល កម្ពុជា-ចិន បានចុះហត្ថលេខាក្នុងការបង្កើនអាកាសយានដ្ឋានមួយដ៏ធំនៅ ខេត្តសៀមរាប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំតាយ៉ែក ស្រុកសូទ្រនិគម នៅលើផ្ទៃដី១.៧០០ហិកតា ដែលគ្រោង នឹងបើកការដ្ឋានសាងសង់ជាផ្លូវការបន្ទាប់ពីបោះឆ្នោតរួច។

នេះបើតាមការឲ្យដឹងពី លោក Zou Yuhui អគ្គនាយករងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលទទួលខុសត្រូវលើការរៀបចំប្លង់គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិថ្មី នៅខេត្តសៀមរាប។ លោក Zou Yuhui បានបញ្ជាក់ថា ក្នុងផ្ទៃដី សម្រាប់ធ្វើការសាងសង់ព្រលានយន្តហោះនេះ គឺមាន៧០០ហិកតា និងផ្ទៃដីនៃតំបន់ សេដ្ឋកិច្ចពិសេសចំនួន១.០០០ហិកតា ហើយមកដល់ពេលនេះក្រុមហ៊ុន របស់លោកបាន កំពុងធ្វើការរៀបចំ និងកសាងផែនការមេព្រមទាំងបានធ្វើប្រឡាយកំណត់ព្រំដី និងធ្វើផ្លូវចូល ទៅក្នុងការដ្ឋានទៀតផង។
លោកបន្តថា ការសាងសង់អាកាស យានដ្ឋានថ្មីនេះ ជាហេដ្ឋារចនាសម្ព័ន្ធ មួយដ៏សំខាន់នៅពេលអនាគតព្រមទាំងបានលើកស្ទួយ និងបង្កើន សមត្ថភាព លើវិស័យអាកាសចរណ៍៕