សូមប្រុងប្រយ័ត្ន...គណនីហ្វេសប៊ុកភរិយារបស់លោក ខាន់ ជេមស៍ ត្រូវបានជនអនាមិកលួចទៀតហើយ...
-

លោកអ្នកពិតជាធ្លាប់បានដឹងហើយថា គណនីហ្វេសប៊ុកតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជេមស៍ ត្រូវបានជនអនាមិកលួច យកទៅធ្វើរឿងដែលមិនគួរគប្បី (ដើរខ្ចីលុយគេ) ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏មានផលិតកម្មជាច្រើនបានលើកឡើងថា ប៊ិះតែនឹងស៊យធំឲ្យលុយខ្ចី ដោយសារតែរឿងមួយនេះ។ យ៉ាងណាមិញ រំលងមិនទាន់បានប៉ុន្មានផង ពេលនេះ គណនីហ្វេសប៊ុករបស់ភរិយារបស់លោក ក៏ត្រូវបានជនអនាមិក លួច (Hack) យកទៅផងដែរ ដែលជាហេតុធ្វើឲ្យលោកមានការក្តៅក្រហាយយ៉ាងខ្លាំង។ តារាចម្រៀងសំនៀងផ្អែមរូបនេះបានរៀបរាប់ថា "ជំរាបសួរពុកម៉ែបងប្អូនពេលនេះ Account ប្រពន្ធរបស់ខ្ញុំបាទ ត្រូវគេលួចមួយទៀតហើយ"។ ទោះជាយ៉ាងណា គណនីហ្វេសប៊ុករបស់លោកនិងភរិយា មិនទាន់បានបង្កឲ្យអ្នកទាំងពីរជួបនូវបញ្ហាអ្វីមួយនៅឡើយទេ៕

ប្រភព៖ ខាន់ មករា