សំណងល្អណាស់ ឆេះទូរមិនឆេះផ្ទះ តែអស់លុយ...
ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងឆាបឆេះទូរឈើ បំផ្លាញទ្រព្យសម្បត្តុិនិងលុយអស់៥០០$(ដុល្លា) ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីរវេលាម៉ោង០១និង៤០នាទីរសៀលថ្ងៃទី១៤ខែកក្ដដាឆ្នាំ ២០១៨ នៅចំណុចផ្ទះលេខ១៤៥ ក្រុម១០ ភូមិមិត្តភាព សង្កាត់ឬស្សីកែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ម្ចាស់ផ្ទះ រងគ្រោះមានឈ្មោះ ពាង សុខ ភេទប្រុសអាយុ៦៣ឆ្នាំ មានប្រពន្ធឈ្មោះ សូ រី អាយុ៥៣ឆ្នាំ ។
បើតាមសម្ដីរៀបរាប់របស់ម្ចាស់ផ្ទះបានឲ្យថា នៅមុន ពេលកើតហេតុ រូបគាត់និងកូនៗបានចេញទៅអង្គុយ លេងខាងក្រៅផ្ទះ ដោយទុកព្រីភ្លើងនៅលើទូរឈើជាន់ក្រោមដូចសព្វដង ស្រាប់តែមួយសន្ទុះក្រោយមក គាត់បានឮសូរសម្លេងផ្ទុះ សង្ស័យបានមកអើតមើលក៏ ឃើញមានផ្សែងហុយៗ និងបានឆាបឆេះជាអណ្ដាត ភ្លើង ភ្លាមៗនោះរូបគាត់បានស្រែកឆោឡោផ្អើលដល់អ្នកជិតខាងនាំគ្នាយកទឹកមកជួយជះពន្លត់ដោយពុំបាន រាលដាលឆេះដល់ផ្ទះឡើយ ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។