សូមប្រុងប្រយ័ត្នទាំងអស់គ្នា បងប្អូន ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ទឹកកើនឡើងខ្ពស់ណាស់ គួរបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់
-

សូមប្រុងប្រយ័ត្នទាំងអស់គ្នា បងប្អូន ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ បរិមាណទឹកភ្លៀងកំពុងធ្លាក់បន្ថែម ជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យទឹកស្ទឹងសំរោង ពិសេសត្រង់ចំណុចស្ពានសំរោង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ហក់ឡើងយ៉ាងគំហុកជាថ្មីម្តងទៀត។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមភូមិសាស្ត្រខាងលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន។ ព្រោះប៉ុន្មានថ្ងៃនេះ ភ្លៀងនៅតែបន្តធ្លាក់ ទឹកស្ទឹងនឹងបន្តកើនឡើងបន្ថែម៕ ​