ពិតដែលទេ!!! នារីម្នាក់ដែលកំពុងរស់នៅ ប្រទេសចិន អះអាងថាគ្រូបបង្វឹក ដែលជាប់ក្នុងរូងភ្នំ ជាមួយក្មេងទាំង១២នាក់ គឺជាប្អូនប្រុសរបស់ខ្លួនដែលបែកគ្នាតាំងពីតូច ព្រោះមានភស្តុតាងមួយ....(មានវីដេអូ)
មហាជនបានសម្ដែងការអាណិតខ្លាំង ចំពោះគ្រូបង្វឹកដែលជាប់ក្នុងរូងភ្នំជាមួយក្មេងទាំង ១២នាក់ ហើយព្យាយាមមើលថែក្មេងទាំង១២នាក់ រហូតមានជីវិតក្នុងរូងភ្នំ ៩ថ្ងៃ មុនពេលក្រុមអ្នកសង្គ្រោះប្រទះឃើញ។ អ្វីដែលរឹតតែរំជួលចិត្តនោះ គឺបុរសរូបនេះ គ្មានញាតិសន្ដានឡើយ គឺរស់នៅជាមួយមីងម្នាក់យ៉ាងឯកា។ ប៉ុន្តែពេលនេះ ស្រាប់តែមានដំណឹងថា នារីម្នាក់នៅប្រទេសចិន គិតថាគ្រូបង្វឹករូបនេះជាប្អូនប្រុសរបស់ខ្លួន ដែលបែកគ្នាតាំងពីតូច។
នារីដែលកំពុងរស់នៅប្រទេសចិន បានតាមដានពីរឿងរ៉ាវក្មេងបាត់ខ្លួនក្នុងប្រទេសថៃ រួចក៏ឃើញវីដេអូមួយ ដែលមានស្ត្រីម្នាក់ឈរនៅមុខរូងភ្នំ ចាំដំណឹងជនរងគ្រោះ និងមានការសង្ស័យក្នុងចិត្ត។ នាងបានសម្គាល់ថា នារីចំណាស់នោះ គឺជាមនុស្សដែលនាងធ្លាប់រស់នៅជាមួយកាលពីក្មេងក្នុងប្រទេសថៃ ជាមួយប្អូនប្រុសម្នាក់ទៀត ដែលបាត់ដំណឹងមកដល់សព្វថ្ងៃ មិនទាន់ដឹងថានៅទីណា។ ក្រោយមក នាងបានព្យាយាមទាក់ទងសារព័ត៌មានដែលបង្ហោះវីដេអូនោះ ដើម្បីចង់បញ្ជាក់ការពិត។ នាងបានផ្ញើរូបភាពរបស់នាង និងប្អូនប្រុសកាលនៅពីក្មេង ឲ្យសារព័ត៌មានចុះផ្សាយ ដើម្បីឲ្យបានដឹងដល់គ្រូបង្វឹកនោះផងដែរ។ នាងបានរៀបរាប់ថា កាលពីក្មេង នាងនិងប្អូនប្រុសរស់នៅក្នុងប្រទេសថៃ ដោយសារពេលនោះមានបញ្ហាមួយចំនួន។ ក្រោយមក នាងត្រូវផ្លាស់ទៅតំបន់ Xishuangbanna ខេត្តយូណាន ប្រទេសចិន ជាមួយជីដូន ប៉ុន្តែប្អូនប្រុសមិនបានទៅជាមួយឡើយ ដោយសារបញ្ហាសញ្ជាតិ។ ក្រោយមក នាងក៏ដាច់ការទាក់ទងជាមួយគ្រួសារក្នុងប្រទេសថៃ ទោះបីពេលនាងដឹងក្ដីហើយ ព្យាយាមតាមស្វែងរកដំណឹងយ៉ាងណាក៏ដោយ។ ប៉ុន្តែពេលនេះ នាងស្រាប់តែប្រទះរឿងចៃដន្យមិននឹកស្មានដល់ បន្ទាប់ពីតាមដានហេតុការណ៍បាត់ក្មេងដ៏រន្ធត់ក្នុងល្អាងថាំហ្លួង។ បន្ទាប់ពីផ្ញើរូបហើយ អ្នកយកព័ត៌មានបានព្យាយាមទាក់ទងអ្នកជួយសង្គ្រោះ ដើម្បីនាំទៅជួបមីងរបស់គ្រូបង្វឹកដែរ ប៉ុន្តែដោយសារគ្រប់គ្នារវល់រឿងជួយសង្គ្រោះ ហើយបញ្ហាភាសាផង ទើបធ្វើឲ្យរឿងនេះត្រូវអូសបន្លាយ មិនទាន់បញ្ជាក់ការពិតបាន។ នៅពេលអ្នកយកព័ត៌មានសួរថា តើនាងច្បាស់ក្នុងចិត្តទេ នោះជាប្អូនប្រុសរបស់ខ្លួន? នាងបានឆ្លើយថា ពិតជាអាចទៅរួច ព្រោះស្ត្រីដែលឈរចាំគ្រូបង្វឹកនោះ ពិតជាដូចស្ត្រីដែលនាងរស់នៅជាមួយកាលពីក្មេងក្នុងប្រទេសថៃខ្លាំងណាស់។ ទោះបែបនេះក្ដី អ្នកយកព័ត៌មានដែលជួយនារីនៅប្រទេសចិនដើម្បីបញ្ជាក់ពីការពិត នៅមិនទាន់បានជួបស្ត្រីមុខល្អាងភ្នំនៅឡើយទេ ព្រោះនៅឆ្ងាយពីគ្នា ហើយពេលនេះកំពុងស្នើអាជ្ញាធរឲ្យជួយសម្រួល។ ខាងក្រោមនេះ ជារូបភាពមីងដែលបែកគ្នាតាំងពីក្មេង និងរូបភាពមីងគ្រូបង្វឹកដែលថតមុខល្អាង។ នារីជនជាតិចិននោះ ថែមទាំងអះអាងថា ឲ្យតែបាននិយាយជាមួយស្ត្រីដែលឈរមុខល្អាងនោះ គឺដឹងការពិតហើយ ព្រោះនាងអាចនិយាយគ្នាយល់ជាមួយស្ត្រីរូបនោះ។ យ៉ាងណាក្ដី នារីជនជាតិចិន មិនព្រមផ្ដល់បទសម្ភាសជាមួយសារព័ត៌មានណាទៀតឡើយ ព្រោះរង់ចាំបញ្ជាក់ថា តើគ្រូបង្វឹកនោះ ជាប្អូនរបស់ខ្លួន ឬយ៉ាងណា។ ប្រសិនបើជាការពិតមែន វាជារឿងអស្ចារ្យមួយ សម្រាប់នាង ដែលបានជួបញាតិសន្ដានវិញ។ បើតាមដំណឹងដំបូង បញ្ជាក់ថា គ្រូបង្វឹកនេះ មិនទាន់មានសញ្ជាតិថៃនៅឡើយទេ ព្រោះមានដើមកំណើតនៅតាមព្រំដែនមីយ៉ាន់ម៉ា ដែលមិនគ្រប់លក្ខខណ្ឌទទួលបានសញ្ជាតិ។ ប៉ុន្តែក្រោយកើតហេតុ រដ្ឋាភិបាលថៃ កំពុងពិចារណាលើការផ្ដល់សញ្ជាតិជូនគ្រូបង្វឹក និងក្មេង ៣នាក់ផ្សេងទៀត ដែលជាប់ក្នុងល្អាងភ្នំថាំហ្លួង ហើយមានប្រវត្តិនៅតាមព្រំដែនមីយ៉ាន់ម៉ាដូចគ្នា៕ នេះជាការឆ្លងឆ្លើយ រវាងអ្នកកាសែតចិន និងថៃ៖ ប្រភពៈ morningfresh.news
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។